ជីវិតកម្សាន្ដ
ជូរី ល្អហួស ក្លាយជាគណៈកម្មការដាក់ពិន្ទុ Miss Preteen International Cambodia 2024
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណ:ដែលការងារសិល្ប: និងកិច្ចការជួយសង្គមកំពុងលេចធ្លោផងនោះ តារាស្រីវ័យក្មេងរូបនេះ ក្តាប់បានឱកាសជាគណៈកម្មការក្នុងការដាក់ពិន្ទុក្នុងការប្រឡង Miss Preteen International Cambodia 2024។

ទន្ទឹមនឹងការប្រកាសត្រៀមខ្លួនធ្វើជាគណៈកម្មការក្នុងការដាក់ពិន្ទុ ក្នុងការប្រឡង Miss Preteen International Cambodia 2024 ជូរី ល្អហួស ទទួលបានការអបអរសាទរ និងលើកទឹកចិត្តច្រើន ពីសំណាក់អ្នកគាំទ្រ បើទោះបីជាក្នុងនោះ មានបុគ្គលបញ្ចេញមតិសួរនាំ បែបមិនជឿជាក់លើសមត្ថភាពម្ចាស់មកុដរូបនេះក៏ដោយ។
ជាមួយគ្នានោះដែរ ជូរី ល្អហួស ក៏បានបេ្តជ្ញាដែរថា ក្នុងនាមខ្លួនជាគណៈកម្មការក្នុងការដាក់ពិន្ទុ Miss Preteen International Cambodia2024 ខ្លួនដាក់ពិន្ទុយ៉ាងសុក្រឹតបំផុតចំពោះបវកញ្ញាដែលមានសមត្ថភាពពិតប្រាកដ។
កម្មវិធីប្រកួត Miss Preteen International Cambodia 2024 បច្ចុប្បន្ន កំពុងតែដំណើរការជ្រើសរើសបេក្ខភាពកុមារីតំណាងឲ្យខេត្តក្រុងនានា ដែលស្ថិតក្នុងវគ្គជម្រុះតាមរយៈរូបថត online លើកដំបូង ខណ:មានបេក្ខភាពកុមារីជាច្រើននាក់ បានដាក់ពាក្យចូលប្រកួតដណ្តើមមកុដមួយនេះផងដែរ។
គួររម្លឹកថា ជូរី ល្អហួស ធ្លាប់ជាយុវតីកម្ពុជាមួយរូប ដែលអាចដណ្តើមមកុដ ពីការប្រកួតលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព័្រត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លើទឹកដីប្រទេសថៃ។ ជ័យជំនះគ្រានោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការកោតសរសើរចំពោះសមត្ថបភាព ជូរី ល្អហួស ៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង