ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សេរីមន្ត គ្រងឈុតបុរាណខ្មែរ ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ Gumball 3000 លើទឹកដីកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ឧកញ៉ា ខេមរៈ សេរីមន្ត និងជាតារាចម្រៀងលំដាប់ប្រទេស បានគ្រងឈុតបុរាណខ្មែរ ក្នុងដំណើរហំហួនជាបុរសខ្មែរអង្គរ អមនឹងសំឡេងឆៃយុាំ ចូលរួមអបអរថ្ងៃបំបែកកំណត់ត្រា “រថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក” មុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 ។
ក្នុងសកម្មភាពជួយផ្សព្វផ្សាយវប្បធម៌នេះ ឧកញ៉ា ខេមរៈ សេរីមន្ត ទទួលបានការកោតសរសើរផងដែរ ពីសំណាក់សាធារណជន និងអ្នកគាំទ្ររបស់លោក។
គួរបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយនៃព្រឹត្តិការណ៍ Gumball 3000 លើទឹកដីព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃដ៏សំខាន់ សម្រាប់ព្រឹត្តិការណ៍នេះ ក្នុងការបំបែកកំណត់ត្រារថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក ដោយមានរថយន្តទំនើបៗជាច្រើនរយគ្រឿងចូលរួម ទាំងក្នុងស្រុក និងក្រៅស្រុក។
ដោយឡែកចំពោះអាកាសធាតុ នៅក្រុងសៀមរាបព្រឹកនេះ មានពពកក្រាស និងភ្លៀងធ្លាក់ទើបតែថមរយបន្តិច រីឯរថយន្តទំនើបៗទាំងនោះ ក៏កំពុងចតត្រៀមត្រាត្រៀមលក្ខណៈបំបែកឯកទគ្គកម្មផងដែរ។
គួររម្លឹកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ មិនត្រឹមជាការជួបជុំរថយន្តប្រណិតប៉ុណ្ណោះទេ គឺបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា និងស្វែងរកថវិកាពីសប្បុរសជន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
តួយ៉ាង តារាចម្រៀង និងមានងារជាឧកញ៉ា ខេមរៈ សេរីមន្ត ក៏បានចូលរួមសកម្មភាពជាច្រើន ក្នុងព្រឹត្តិការណ៍ Gumball 3000 នេះផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា