ជីវិតកម្សាន្ដ
ក្រុមប្រតិភូ Gumball 3000 ស្លៀកពាក់ប្រពៃណីខ្មែរ យប់មិញនេះ ជាចំណែកចូលរួមផ្សព្វផ្សាយអរិយធម៌ខ្មែរ
វត្តមានរបស់ក្រុមប្រតិភូ Gumball 3000 លើទឹកអង្គរកាលពីយប់ថ្ងៃទី១៦ ខែកញ្ញានេះ គឺទទួលបានស្វាគមន៍យ៉ាងកក់ក្តៅ ពីរដ្ឋមន្ត្រីក្រសួងនិងស្ថាប័ននានា។ ក្នុងនោះ ក្រសួងទេសចរណ៍ និងមន្ទីរពាក់ព័ន្ធ បានរៀបចំនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណ ដោយដកស្រង់ឈុតមួយចំនួន មកបង្ហាញភ្ញៀវបរទេសទាំងនេះ បានស្គាល់ពីភាពស្រស់ល្អផូរផង់នៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។
អ្វីដែលកាន់តែពិសេសក្នុងកម្មវិធីស្វាគមន៍នេះ គឺក្រុមប្រតិភូ Gumball 3000 បានចូលរួមដោយស្លៀកឈុតប្រពៃណីខ្មែរ ទស្សនាការសម្តែងសិល្បៈបុរាណ ដែលរៀបចំធ្វើឡើងនៅមុខប្រាសាទបាយ័ន ទឹកដីនៃសៀមរាប និងបានរៀបរាប់ថា “ជារាត្រីដែលមិនអាចបំភ្លេចបាន” ។


សកម្មភាពនេះ ធ្វើឱ្យពលរដ្ឋខ្មែរ ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា មានមោទនភាពផងដែរ ក្នុងនាមជាកូនខ្មែរ។ ផ្សារភ្ជាប់នឹងរូបភាពទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា “ប្រពៃណីយេីង យេីងរក្សា យេីងបានផ្សព្វផ្សាយកាន់តែល្បីសុះសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី Gumball 3000 បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បុរាណខ្មែរនៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ”។


ព្រឹត្តិការណ៍នេះប្រមូលផ្តុំដោយកំពូលតារាជាតិ-អន្តរជាតិល្បីៗ កីឡាករ YouTubers និងជនមានឥទ្ធិពលជុំវិញពិភពលោក ដែលជាប្រតិភូ Gumball 3000 ។ តាមរយៈអ្នកមានឥទ្ធិពលទាំងនេះ កម្ពុជារំពឹងថា នេះជាឱកាសរបស់ក្នុងការទាញយកផលប្រយោជន៍ជាច្រើន អំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ ទៅកាន់ពិភពលោក។ នេះបើយោងតាមការឲ្យដឹងពីមន្ទីទេសចរណ៍ខេត្ត សៀមរាប៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?