ជីវិតកម្សាន្ដ
រហស្សនាមស្រីស្អាតនៅចិន Jingyi តែងតួព្រះនាងឆាងអឺ ក្នុងថ្ងៃសែនព្រះខែ
តារាចម្រៀងនិងជាតារាសម្ដែងចិន Ju Jingyi ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយសរសើរថាជា តារាស្រីដ៏ស្រស់ស្អាតបំផុតក្នុងរយៈពេល ៤ សហស្សវត្សរ៍ នាពេលថ្មីៗនេះនាងបានតុបតែងខ្លួនជាព្រះនាងឆាងអឺ ដែលជាទេពធីតារស់នៅក្នុងព្រះច័ន្ទក្នុងវប្បធម៌ចិន ដើម្បីអបអរពិធីបុណ្យពាក់កណ្ដាលសរទរដូវឬសែនព្រះខែ។
រូបថតជាច្រើនសន្លឹករបស់តារាស្រីវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញពីឈុតព្រះនាងឆាងអឺដើម្បីត្រៀមសម្តែងនៅក្នុងពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ របស់កម្មវិធី Bilibili ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទ ហើយត្រូវបានចែករំលែកដោយក្រុមហ៊ុនគ្រប់គ្រងរបស់នាងផ្ទាល់តែម្ដង។

យ៉ាងណាក៏ដោយ ពាក្យគន្លឹះ Ju Jingyi ពាក់សក់ផ្កា បានក្លាយជាប្រធានបទដ៏ពេញនិយមបំផុតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ។ ជាមួយគ្នានេះដែរ ទស្សនិកជនជាច្រើនបានសរសើររូបរាងរបស់តារាស្រីនិយមដើរតួរឿងភាគបុរាណចិនថា នាងពិតជាអស្ចារ្យ និងរ៉ូមែនទិក ដោយសារតែការតុបតែងមុខពណ៌ផ្លែ peach និង eyeshadow ភ្លឺចាំងរបស់នាង។
តាមអ្នករៀបចំកម្មវិធីនេះ ក៏បានបញ្ចាក់ដែរថា មិនត្រឹមតែការតុបតែងខ្លួនរបស់ Ju Jingyi មួយមុខនោះទេ ព្រមជាមួយគ្នានោះដែរ ក៏មានការសម្ដែងរបាំ និងច្រៀងដែលបង្កប់នូវស្មារតីនៃការជួបជុំគ្នាម្ដងទៀត។
បន្ថែមពីនេះទៀត សម្រាប់ព្រឹត្តិការណ៍ក្នុងពិធីបុណ្យសែនព្រះខែដែលដែលគេប្រារព្ធឡើងជាប្រពៃណីនៅថ្ងៃ ១៥ កើត ខែប្រាំបី ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំនេះនាងក៏បានស្លៀកឈុតសំយេះស្មាដ៏តូចស្ដើងគួរឲ្យគយគន់ ខណៈដែលមហាជនបានទស្សនានូវរូបភាពរបស់នាងជាច្រើនហើយលួចសរសើរសម្រស់តារាចិនថា នាងពិតជាសក្តិសមនឹងរហស្សនាមស្រីស្អាតពិតមែន៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈឺដោយសារមហារីកមករាប់ឆ្នាំ Kim Woo Bin ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ