Connect with us

ជីវិតកម្សាន្ដ

Zhao Lusi បង្ហោះរូបឪពុក កម្ចាត់​​ពាក្យ​ចចាមអារ៉ាមវះកាត់កែមុខ​

បានផុស

នៅ

តារាសម្ដែងស្រីកំពុងពេញនិយម Zhao Lusi នាពេលថ្មីៗនេះតែងតែលេចឮនូវពាក្យ​ចចាមអារ៉ាម​ថា​មិនឈប់ឈរទាក់ទិនឹងសម្រស់ផូរផង់របស់នាង។ យ៉ាងណា នាងស្រាប់តែបង្ហាញ​រូបភាព​ឪពុកបង្កើតលើបណ្ដាញអ៉ិនធើណេតក្នុងន័យកម្ចាត់​ពាក្យ​ចចាមអារ៉ាម​ថា តារាស្រីត្រកូល Zhao មិនបានកែមុខកែមាត់ដូចគេចោទឡើយ។

រូបថតឪពុកបង្កើតរបស់ Zhao Lusi ត្រូវបានចែករំលែកនៅពេលដែលនាងកាលនៅក្មេង ដែលបង្ហាញពីភាពសង្ហារបស់គាត់អាចក្លាយជាតារាសម្តែងបាន។ ជាពិសេសគេសង្កេតឃើញថា ឪពុកតារាស្រីរូបនេះមាន​ច្រមុះ​ខ្ពស់ទម្រង់មុខស្រួច ដូច្នេះមិនមែនជារឿងចម្លែកទេដែលតារាចិនមានសម្រស់ស្អាតកាត់តាមឪពុកនាង។

ដ្បិតថាយ៉ាងនេះក្ដី នាពេលកន្លងមកអ្នកតារា​សម្ដែង​ចិនវ័យ ២៥ឆ្នាំរូបនេះ តែងតែត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ជា​ប្រចាំ ជាពិសេសសម្រស់លេចធ្លោស្អាតប្លែកឲ្យតែពេលនាងបង្ហាញខ្លួនជាសាធារណៈម្ដងៗ។ គេតែងតែសង្កេតមើលមុខដែលមើលទៅស្ដើង ត្របកភ្នែកពីរជាន់ និងច្រមុះស្រួចស្អាតរបស់នាងថាអាចឆ្លងកាត់មុខកំបិត។​ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ​អ្នករិះគន់មួយចំនួនបានប្រើពាក្យអាក្រក់ដោយសម្ដៅមកលើនាងថា ការវះកាត់កែសម្ផស្សបានប្រែក្លាយតារាឆ្នើមរូបនេះទៅជាបិសាចពស់​ ហើយក៏ធ្វើឲ្យនាងរឹងដូចមនុស្សក្រមួន។

ក្រោយមក អ្នកគ្រប់គ្រងរបស់នាងក៏បានបកស្រាយយ៉ាងលម្អិត ថារាល់អ្វីដែលទស្សនិកជនឃើញគឺជាលទ្ធផលនៃការសម្រកទម្ងន់ ហើយសម្រស់ដែល Zhao Lusi បានបង្ហាញនោះទៀតសោតគឺបានមកពីការតុបតែងមុខនិងការរៀបចំខ្លួនរបស់នាងតែប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈការបង្ហោះរូបភាពឪពុក ត្រឹមមួយភ្លេតប៉ុណ្ណោះ នាងហាក់ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន។ ម្នាក់ៗបានលើកសរសើរតួស្រីរូបនេះថាតាមពិតទៅនាងមានរូបសម្រស់ស្អាតពីធម្មជាតិសោះ គ្រាន់តែកាលចូលសិល្បៈដំបូងៗធ្វើឲ្យនាងមានសាច់ទ្រលុកទ្រលន់ និងមុខមូល។ ប៉ុន្តែតាមរយៈរបបអាហារល្អ និងជំនាញផាត់មុខទើបធ្វើឲ្យតួ​ Zhao Lusi​ កាន់តែស្រស់ស្អាតលើសមុនទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​លែងស្លូតដូចមុនហើយ  Zhao Lusi ប្ដឹងអ្នកដែលបរិហារកេរ្តិ៍​  និង​រិះគន់ថានាងកែសម្ផស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម