ជីវិតកម្សាន្ដ
វ័យ៨០ឆ្នាំមិនជាបញ្ហា លោកយាយកូរ៉េខាងត្បូងចូលរួមប្រកួតបវរកញ្ញាចក្រវាលយ៉ាងជឿជាក់
ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា ការប្រកួតបវរកញ្ញាចក្រវាលកូរ៉េខាងត្បូងឆ្នាំ២០២៤ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្ត្រីអាយុ ៨០ ឆ្នាំម្នាក់បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយសម្រេចចិត្តចូលរួមប្រកួតកម្មវិធីបង្ហាញសម្រស់ជាមួយនឹងសក់សខ្លី នេះធ្វើឲ្យគាត់លេចធ្លោខ្លាំងជាងបេក្ខនារីផ្សេងទៀត
លោកយាយ Choi Sun-hwa បានសម្រេចចិត្តចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះ។ យ៉ាងណាការចូលរួមរបស់គាត់ បន្ទាប់ពីគណៈកម្មការប្រកួតបានកែប្រែច្បាប់ថ្មី មិនមានការកំណត់អាយុជាផ្លូវការសម្រាប់ការចូលប្រលងនោះទេ ហើយក៏អនុញ្ញាតឲ្យស្ត្រីដែលរៀបការហើយឬមានកូនចូលក្នុងការប្រកួតផងដែរ។
លោកយាយវ័យ៨០ឆ្នាំ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាបេក្ខនារីថា «បន្ទាប់ពីខ្ញុំឃើញថាការប្រកួតបវរកញ្ញាចក្រវាលមិនមានកំណត់អាយុ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំប្រាកដជានឹងប្រកួតប្រជែង។ ពេលនោះកូនប្រុសសួរថា តើម៉ាក់ពិតជាចង់ទៅចូលរួមពិតឬលេងសើច? តែក្រោយមកខ្ញុំបានផ្ញើររូបឲ្យកូនមើល ហើយមិនថាកូននិងចៅៗទេ ពួកគេសុទ្ធតែសរសើរថា ខ្ញុំជាមនុស្សអស្ចារ្យណាស់»។
ដោយឡែក គីម ស៊ុងស៊ីន ដែលជាបវរកញ្ញាសម្រស់មួយរូបបានចូលរួមប្រកួតបវរកញ្ញាចក្រវាលកូរ៉េខាងត្បូងឆ្នាំនេះ នាងបាននិយាយថា ចាប់តាំងពីការប្រលងបានលុបចោលច្បាប់កំណត់អាយុមក។ នៅឆ្នាំនេះមានបេក្ខនារីចម្រុះជាងមុន ដូច្នេះស្តង់ដារសម្រស់សម្រាប់ស្ត្រីបានកើនឡើង និងក្លាយជាប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះដែរ លោក Yang Sunmook ដែលជាអ្នកឧបត្ថម្ភការប្រកួត និងជានាយកប្រតិបត្តិនៃ DQ Communications ដែលធ្លាប់ធ្វើការជាមួយស្ថាប័នប្រលងនៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការប្រលងនេះនឹងជាអ្វីដែលនឹងបង្ហាញនោះ។ ប្រទេសកូរ៉េខាងត្បូងកំពុងមានម៉ូដទាន់សម័យសម្រាប់ពលរដ្ឋវ័យចំណាស់របស់ខ្លួន ដែលអាចត្រូវបានគេមើលឃើញថា បច្ចុប្បន្ននេះ មនុស្សចាស់បានចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន រួមទាំងការផ្សាយពាណិជ្ជកម្ម, កម្មវិធីទូរទស្សន៍ កម្មវិធីបង្ហាញម៉ូដ និងកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកជាដើម។
យ៉ាងណាមិញ សម្រាប់លោកយាយ Choi Sunhwa បច្ចុប្បន្ននេះគឺជាម្តាយ និងជាជីដូនដែលធ្វើការជាតារាបង្ហាញម៉ូដអាជីព គាត់ទើបតែដាក់ពាក្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តផងដែរ។ ក្នុងន័យនេះដែរ គាត់បានផ្ញើរសាដ៏សំខាន់មួយសម្រាប់មនុស្សវ័យចំណាស់ផ្សេងទៀតថា «ដើរតាមក្តីសុបិនរបស់អ្នក! ជាមួយនឹងទេពកោសល្យផ្ទាល់ខ្លួន ទៅកន្លែងដែលអ្នកអាចស្វែងរកទំនុកចិត្ត ចេញពីផ្ទះ ហើយចូលរួមក្នុងព្រឹត្តិការណ៍សង្គមតាមជម្រើស ដើម្បីធ្វើឲ្យសង្គមមនុស្សចាស់កាន់តែសកម្ម»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo ក្លាយជា Influencer លេខ១ ក្នុងតម្លៃ ៨ លានដុល្លារ ជួយយីហោ Tommy Hilfiger ឡើងខ្ពស់មិនធ្លាប់មាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ