Connect with us

ជីវិតកម្សាន្ដ

សមាជិក MONSTA X ២រូប ធ្លាយរូបអាស្រូវផឹកស៊ីជាមួយស្រីម្នាក់

បានផុស

នៅ

ការបង្ហោះមួយដែលមានចំណងជើងថា Hyungwon’s MONSTA X ផឹកជាមួយស្ត្រីម្នាក់ ហូតដល់ពួកគេត្រលប់មកវិញ ដោយបានរីករាលដាលលើបណ្ដាញសង្គមនៅថ្ងៃទី១៩ ខែកញ្ញា ​ រហូតសមាជិករូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃ។

​នៅក្នុង​ការ​បង្ហោះ​នោះ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ដែល​ Hyungwon ​កំពុង​អង្គុយផឹក​ស្រាជាមួយ​នារីម្នាក់ដែលគេមិនស្គាល់ឈ្មោះ។ នៅក្នុងរូបថត គេឃើញលោកបង្ហាញសកម្មភាពកក់ក្ដៅជាមួយនារីដែលគាត់កំពុងផឹកជាមួយ។ កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ រូបថតមួយសន្លឹកនោះ រួមមានមិត្តរួមក្រុមរបស់ Hyungwon គឺ Shownu ក្រុម MONSTA-X ដូចគ្នាដែរ។

Hyungwon និង Shownu ​ក្រុម MONSTA-X
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ងាកមកកាន់អ្នក​​លេង​អ៊ីនធឺណិតក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនបាន​បញ្ចេញមតិមិនពេញចិត្តនិង​ប្រតិកម្ម​ចំពោះ​រូបថត​ទាំង​កំហឹង ហើយពួកគេថែមទាំង​រិះគន់​តារា​ប៉ុន្មានរូបនេះភ្លាមៗដោយមិនបង្អង់យូរដែរ។ មតិរបស់មហាជនសុទ្ធតែថា ប្រសិន​បើ​ពួកគេ​ចង់​ផឹក​ជាមួយ​មនុស្ស​ស្រី​​​ គួរ​តែ​ចូល​និវត្តន៍ឬបញ្ឈប់ឈ្មោះជាតារាសិន។ ជាពិសេសម្នាក់ៗបានសម្ដៅទៅ Hyungwon កន្លងមកតារាប្រុសវ័យ៣០តែងតែមានរូបភាពបែកធ្លាយជាច្រើន។ ជាពិសេសទៀតនោះរូបគេមានជីវិតផ្ទាល់ខ្លួនដ៏រញ៉េរញ៉ៃ។

មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែសមាជិកមួយរូបទៀតគឺ Shownu តែងតែមានរឿងអាស្រូវជាច្រើនជាមួយស្ត្រីផ្សេងៗគ្នា ហើយមាហជនបានដាក់ឈ្មោះលោកថា ជា​គំរូ​របស់​ស្ត្រី​ច្រើនរូប។ ប្រសិនបើអ្នកទាំង២រូបនោះមិនមែណជាតារាល្បីទេគ្មានអ្នកណាទៅចាប់អារម្មណ៍ឡើយ។ ប៉ុន្តែដោយសារពួកគេជាតារាជ្រកក្រោមឈ្មោះ MONSTA-X ដូច្នេះមនុស្សគ្រប់គ្នាបង្ហាញការមិនពេញចិត្តនិប្រតិកម្មគឺជារឿងត្រឹមត្រូវបំផុតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo ក្លាយជា Influencer លេខ១ ក្នុងតម្លៃ ៨ លានដុល្លារ​ ជួយយីហោ Tommy Hilfiger ឡើងខ្ពស់មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៨ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម