ជីវិតកម្សាន្ដ
អាការៈមុនពេល លោក ណុប បាយ៉ារិទ្ធ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩
មុនពេលលោក ណុប បាយ៉ារិទ្ធ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩ លោកក៏បានបង្ហោះសាររៀបរាប់ពីអាការៈរបស់ខ្លួន តើមានអាការៈយ៉ាងដូចម្ដេចខ្លះ។
តាមការបង្ហោះរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមានផ្ទាល់ គឺលោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា ជម្រាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេសfansទាំងអស់របស់ខ្ញុំ ដំបូងខ្ញុំគិតថា នៅស្ងៀមសិន អត់ចង់ផុសអីទេដរាបលទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញព័ត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំង សម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា ចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ ហើយក៏ជាការពិតដែរខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័យស្វែងរកមេរោគកូវីដ១៩ មែនកាលពីយប់មិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយ ដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាមេរ៉ាថត។
លោកក៏បានឲ្យដឹងបន្ដថា ប៉ុន្តែបើទោះជាយ៉ាងណា ខ្ញុំក៏មានអាការៈផ្តាសាយ ឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកម្ដៅមិនឡើងឡើងលើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ។ ហើយនៅយប់មិញនេះដែរ មន្ត្រីការងារខាងក្រសួងបានចុះមកយកសំណាករបស់ខ្ញុំនិងមនុស្សជាប់ពាក់ព័ន្ធទាំងអស់ រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំ ដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល។ ២ថ្ងៃនេះ ខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញាំទឹកក្តៅ និង វីតាមីនC បច្ចុប្បន្នខ្ញុំបាត់ឈឺក តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកម្ដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ។ ហ៊ឹម……សំណាងណាស់ដែលតាំងពីចូលឆ្នាំចិន គឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់មិញបានគាត់ដឹងរឿងពេលព័ត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ។
តារាចម្រៀងចាស់វស្សារូបនេះក៏បានបន្ថែមថា ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះឲ្យដល់ទីបំផុត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែរខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនរណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននរណាចង់ឈឺ គ្មាននរណាចង់ឲ្យឆ្លងទៅគេ គ្មាននរណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ប្រិចភ្នែក។ សូមបួងសួងវត្ថុសក្ដិសិទ្ធិជួយបីបាច់ថែរក្សាពលរដ្ឋខ្មែរគ្រប់រូប ឲ្យសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ។ ដាច់ខាតកុំធ្វេសប្រហែសឲ្យសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ។ ម៉ោងនេះពេលនេះអាការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៏ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ។
គួររំលឹកថា ក្រោយពីអ្នកដឹកនាំថតស្ពតពាណិជ្ជកម្មឈ្មោះ ទីតូ តេស្ដវិជ្ជមានកូវីដ-១៩រួមមក មានតារាជាច្រើននៅផលិតកម្មហង្សមាសជាប់ពាក់ព័ន្ធ។ ចំណែកអ្នកនាង ឱក សុគន្ធកញ្ញា សុគន្ធ និសា កំពុងតាមដានសុខភាពជាបន្ដ ហើយអ្នកនាង កែវ ច័ន្ទនិមល រួមជាមួយក្រុមគ្រួសារកំពុងសម្រាកព្យាបាល ក្រោយធ្វើតេស្ដរកឃើញឆ្លងជំងឺកូវីដកាលពីយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១៕
អត្ថបទ៖ ផានិត
សូមចុចអាន៖ ច្បាស់ការហើយ លោក ណុប បាយ៉ារិទ្ធ ឆ្លងជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា