Connect with us

ជីវិតកម្សាន្ដ

“ចាប៉ីផ្អែម” បទថ្មីអ្នកនាង ម៉េង កែវពេជ្ជតា រួមសម្តែងនឹងកូនស្រី ក្នុងន័យផ្សព្វផ្សាយកេរដំណែលដូនតាខ្មែរ ទៅកាន់ពិភពលោក

បានផុស

នៅ

អ្នកនាង ម៉េង កែវពេជ្ជតា ទើបតែបញ្ចេញបទចម្រៀងថ្មីមួយដ៏មានអត្ថន័យ ចំណងជើង “ចាប៉ីផ្អែម” ដោយផ្តិតយកទីតាំងប្រាសាទអង្គរ ក្នុងសម្លៀកបំពាក់បុរាណខ្មែរ និងរួមបញ្ចូលសំឡេងចាប៉ីដងវែង ដេញផ្ទាល់ដោយកូនស្រីរបស់អ្នកនាង គឺកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ ហៅ អូនផ្អែម។

ជាមួយនឹងកាយវិការល្វតល្វន់ រួមនឹងសំនៀងដ៏ស្រទន់ តារាចម្រៀងសំនៀងតូចផ្អែម ម៉េង កែវពេជ្ជតា បានបង្ហាញភាពសមសួនក្នុងឈុតបុរាណខ្មែរ បូករួមនឹងខ្លឹមសារចម្រៀងដែលមានន័យបំផុសឱ្យរួមគ្នាលើកតម្កើងកេរតំណែល ដូនដូនតាខ្មែរបានបន្សល់ទុក ឱ្យស្ថិតនៅល្អផូរផង់ជាដរាប។ ក្នុងនោះ អ្នកនាងបានរំលេចនូវឧបករណ៍ភ្លេងបុរាណខ្មែរដ៏សំខាន់ គឺចាបុីដងវែង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដេញដោយកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ នៅមុខប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញលើពិភពលោក។

មួយបទនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្ររបស់អ្នកនាង បង្ហាញក្តីរំភើបនិងមោទនភាពជាខ្លាំងក្នុងនាមជាខ្មែរ។ ក្នុងនោះគណនីហ្វេសប៊ុក បានបញ្ចេញមតិថា “រួមគ្នា​ចែករំលែក​ និងផ្សព្វ​ផ្សាយ​ស្នាមញញឹម​នៃកម្ពុជា ទៅកាន់ពិភពលោក បទចម្រៀង​ ចាបុី​ផ្អែម​ ពិតជាអស្ចារ្យខ្លាំងណាស់ ​ក្នុងការចូលរួមថែរក្សាមរតកវប្បធម៏ជាតិខ្មែរ ជាពិសេស​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ និងឧបករណ៍តន្ត្រីបុរាណខ្មែរ ចាបុី ​ក្រោមការផលិតយ៉ាងយកចិត្តទុកដាក់សំរិតសំរាំងបំផុត ទើបប្រសូតចេញបានស្នាដៃដ៏អស្ចារ្យមួយបទដោយ​ កំពូល​តារាចម្រៀង​សំនៀង​មនោ​សញ្ចេតនា​ដ៏​សែន​ពីរោះ​គ្មាន​ពីរ​បងស្រី​ ម៉េង កែវពេជ្ជតា និង​ក្មួយផ្អែម​ ក្រុម​គ្រួសារ​ត្រកូល​ម៉េង​ សុំ​កោតសរសើរ​ដោយស្មោះអស់ពីបេះដូង”។

តាមរយៈបទនេះ អ្នកនាងក៏បានបជ្រាបសារ “ឧទ្ទិសថ្វាយបទចម្រៀងនេះ ថ្វាយនិងជូនដល់ដួងព្រះវិញ្ញាណក្ខន្ធមហាបុព្វបុរសខ្មែរគ្រប់ព្រះអង្គ គ្រប់រូប ដែលលោកបានកសាងប្រាង្គប្រាសាទជាច្រើន មានតម្លៃថ្លៃឥតគណនា ទុកជាកេរដំណែល និងជាមហាសម្បត្តិជាមោទនភាពដល់ជាតិកម្ពុជាទាំងមូល តគ្រប់ជំនាន់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ​ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានថ្លែងអំណរគុណបំផុត ពីសំណាក់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា និងសមាគមសិល្បករខ្មែរ​ ដែលបានសម្រួលសម្រួលធ្វើឱ្យបទចម្រៀងពោរពេញដោយអត្ថន័យនេះ​អាចចេញជារូបរាងបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម