ជីវិតកម្សាន្ដ
ទឹកប្រាក់រង្វាន់១០០លានរៀល ពីតែបៃតង អុីឈីតាន់ បានបន្តធ្លាក់ដល់ដៃអ្នកខេត្តបន្ទាយមានជ័យម្នាក់ទៀតហើយ
នៅក្នុងរដូវកាលថ្មី នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនរស់នៅខេត្តព្រៃវែងកាលពីពេលកន្លងទៅ នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អ៊ីឈីតាន់ បានបន្តរកឃើញអ្នកមានសំណាងធំម្នាក់ទៀតហើយ ដែលជាអ្នកខេត្តបន្ទាយមានជ័យ និងមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ជឿន អេនជី ភេទស្រី អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ជាកម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាននាខេត្តបន្ទាយមានជ័យ អ្នកនាង ជឿន អេនជី បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ បន្ទាប់ពីរៀបការបានជាង១ឆ្នាំ អ្នកនាង និងស្វាមី បានសម្រេចចិត្តមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពប្រចាំថ្ងៃ។


អ្នកនាងបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ ជាទម្លាប់ អ្នកនាង និងស្វាមី តែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដបតែម្ដង។
អ្នកនាង ជឿន អេនជី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកមួយចំនួនទៀតជូនអ្នកមានគុណទាំងសងខាង ហើយនៅសល់ប៉ុន្មានទុកសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅ និងទុកសម្រាប់បង្កើតអាជីវកម្មដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន….


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា