Connect with us

ជីវិតកម្សាន្ដ

Jennie ត្រូវ​រិះគន់​ព្រាតថាអាក្រក់ជ្រុលពេក ក្រោយបញ្ចេញរូប​ភាពស៊ិចស៊ី​

បានផុស

នៅ

រូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងកូរ៉េ  Jennie​ ត្រូវបានចេញផ្សាយដោយ Harper’s Bazaar កាលថ្ងៃទី ១៩ ខែកញ្ញា​ ក្នុងពេលដែលសមាជិកក្រុម Blackpink បានបង្ហាញផ្នែកថ្មីសម្រាប់ខ្លួននាងជាមួយនឹងសម្លៀកបំពាក់ និងស្ទីលប្លែកៗជាច្រើន ប៉ុន្តែបែរជាទទួលនូវការរីះគន់យ៉ាងខ្លាំង ពីបណ្ដាញអ៉ិនធើណេតទៅវិញ។

មិនត្រឹមតែប៉ុណ្ណឹងទេ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះបានបង្ហាញនូវ​ស្ទីល​កាត់សក់ខ្លីដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ជាមួយ​នឹង​សម្លៀក​បំពាក់បែបសិចស៊ី​ខុសប្លែកពីស្តីលមុនៗ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលអ្នកគាំទ្រអន្តរជាតិចូលចិត្តការថតរូបមានលក្ខណៈបែបនេះ ប៉ុន្តែងាកទៅកាន់អ្នកលេងអ៊ីនធឺណេតកូរ៉េ ពួកគេមិនមានប្រតិកម្មវិជ្ជមានដូចលោកខាងលិចទេ។

មហជនដែលបានទស្សនានូវរូបភាពជាច្រើនរបស់ Jennie បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថានាងហ៊ានបញ្ចេញរូបភាពសិចស៊ីមួយទំហឹងអួតភ្នែកសាធារណជន។ ជាមួយគ្នានោះដែរ មនុស្សជាច្រើនបានរិះគន់ពីធម្មជាតិនៃសម្លៀកបំពាក់សិចស៊ីរបស់នាង ភាគច្រើនបានរិះគន់អ្នកថតរូបនិងគំនិតនៃរូបភាព ដោយជឿថាពួកគេមិនបានធ្វើឲ្យ Jennie មើលទៅស្អាតទេ។ អ្នក​ខ្លះ​ថែម​ទាំង​បាន​អះអាង​ថា អ្នក​ថត​រូប​នោះ​បាន​ព្យាយាម​ធ្វើ​ឲ្យតារាស្រី Kpop មើល​ទៅកាន់តែអាក្រក់លើសមុនទៀត។

លើសពីនេះ អ្នកខ្លះព្រលះនាងថា​ ទីមួយ​មើល​ទៅ​ដូច​ជា​ពាក់អាវទ្រនាប់តូច​ខ្លាំង​ពេក ហើយ​អ្នកថត​រូបអមដោយសម្លៀក​បំពាក់​គឺមិនស៊ីគ្នាទាល់តែសោះ។ ចំណែកសំលៀកបំពាក់វិញគឺបង្ហាញជ្រុលពេក ហើយមានអារម្មណ៍ថា អ្នកថតរូបពីតជាមានចេតនាជ្រើសរើសការថតដែលអាក្រក់ជាងមុន ឲ្យនាងមើលទៅគ្មានទាក់ភ្នែកអ្នកទស្សនាសូម្បីតែសន្លឹកណាមួយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ដែងតែមួយរឿងសោះ ប្រេនធំៗក្នុងប្រទេសកូរ៉េរត់រក Kim Ji-won ព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម