Connect with us

ជីវិតកម្សាន្ដ

ប្រឡូកអាជីពសម្ដែងជាង ៣០ ឆ្នាំ  Zhang Xinxiang  ប្រាប់ថា គ្មានមិត្តក្នុងវិថីសិល្បៈទេ

បានផុស

នៅ

ប្រឡូកក្នុងអាជីពសម្ដែង អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ តារាសម្តែង  Zhang Xinxiang (គាត់ត្រូវបានគេស្គាល់ថាជា Zhang Wenxiang) បានព្រលយប្រយោគថា លោកគ្មានមិត្តភាព ឬរាប់អានអ្នកណាម្នាក់ទេ ក្នុងវិថីសិល្បៈមួយនេះ។

តារាសម្ដែងប្រុស វ័យ៥៧ឆ្នាំរូបនេះបានរៀបរាប់ថា ខ្លួនបានដើរតួជាឪពុករបស់អ្នកហែលទឹកប៉ារ៉ាឡាំពិក Tianqing គឺតារា Chantalle Ng នៅក្នុងរឿងភាគ Hope Afloat ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យចងចាំ​មួយ​បាន​ឃើញ​តួអង្គ Xinxiang ស្រក់​ទឹក​ភ្នែក និង​អង្វរ​ Tianqing ឲ្យសុំទោស​ដែល​បាន​បោះ​បង់​នាង​កាល​ពី​នៅ​ក្មេង។

ឈុត​ឆាក​នេះ​មាន​ភាព​រំជើបរំជួល​ខ្លាំង​ដែល​អ្នក​ទស្សនា​ជា​ច្រើន​បាន​សរសេរ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន Lianhe Zaobao ដើម្បី​សរសើរ Xinxiang សម្រាប់​ការ​សម្ដែង​ដែល​ចាក់​ដោត​បេះដូង។​ គាត់និយាយថា Hope Alfoat គឺជាហេតុផលដែលមនុស្សបានចាប់ផ្តើមចូលទៅជិតគាត់ដើម្បីជជែកជាសាធារណៈ។

លោក Xin Xiang បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Lianhe Zaobao ថា «​កាលពីមុន នៅពេលដែលខ្ញុំដើរតាមផ្លូវ មនុស្សនឹងប្រាប់ខ្ញុំថា ខ្ញុំធ្វើបានល្អ ប៉ុន្តែពួកគេគ្រាន់តែនិយាយវាពីចម្ងាយ។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា សូម្បីតែក្មេងៗដែលយកតម្រាប់តាមក្មេងស្រីតូចនៅក្នុងរឿង ស្រាប់តែហៅខ្ញុំថាប៉ាប៉ា»។

Xin Xiang ក៏បានចែករំលែកដែរថា គាត់មិនដែលស្ទាក់ស្ទើរក្នុងការចង្អុលបង្ហាញចំណុចខ្វះខាត ឬចន្លោះប្រហោងក្នុងស្គ្រីប នៅពេលណាដែលគាត់ឃើញអ្វីមួយ សូម្បីតែនៅពេលដែលមិត្តរួមការងាររបស់គាត់កំពុងមើលមុខគាត់ក៏ដោយ។ ប៉ុន្តែមិត្តរួមអាជីពខ្លះបានប្រាប់គាត់ថា រក្សាភាពស្ងៀមស្ងាត់កុំនិយាយច្រើន និងធ្វើតាមស្គ្រីប ខណៈពេលដែលអ្នកដែលបានប្រដៅគាត់ថាព្យាយាម បែរលួចមើលស្រាលគាត់ទៅវិញ ។

បើ​តាម​តារា​សម្ដែង​រូប​នេះ​ ក៏បានបញ្ចាក់ថា លោកមិន​មាន​មិត្តភ័ក្ដិ​ក្នុង​កម្មវិធី showbiz ទេ។ លោកបានរៀនរាប់ដោយបន្ថែមថា ខ្លួនក៏មានអារម្មណ៍ថាហត់នឿយក្នុងសង្គម ជាមួយអ្នកដទៃនៅខាងក្រៅការងារ។​ «​ខ្ញុំតែងតែនៅម្នាក់ឯងបន្ទាប់ពីថតរឿង មិនមែនថាខ្ញុំនៅឯកោទេ គឺគ្រាន់តែថា  អ្នកដែលមានចរិតដូចខ្ញុំ ធ្វើឲ្យអ្នកដទៃមានការរអាក់រអួល។​ ការសម្ដែងគឺហត់នឿយគ្រប់គ្រាន់ហើយ។ វាមិនមែនថាខ្ញុំមិនអាចរួមដៃគ្នាបានទេ ប៉ុន្តែខ្ញុំចង់ប្រើពេលវេលានោះដើម្បីកែលម្អការសម្ដែងរបស់ខ្ញុំ»។

គួរបញ្ចាក់ដែរថា Xinxiang ឥឡូវ​នេះ​ជាតារាប្រុស​ឯករាជ្យ ហើយ​មិន​បាន​ទទួល​តួនាទី​ដែល​គាត់​មិន​ចាប់​អារម្មណ៍​នោះ​ទេ។ គាត់ក៏ជាម្ចាស់ហាងមួយ អាជីវកម្មដែលគាត់កាន់កាប់អស់រយៈពេលជាង ១០ ឆ្នាំ។ ចំណែកឯជីវិតឯកជនរបស់់លោកផ្ទាល់វិញលោកត្រូវគេដឹងថាបានរៀបការជាមួយមិត្តស្រីឈ្មោះ Zheng Xiuzhu ក្នុងឆ្នាំ ១៩៩១ ហើយពួកគេមានកូនពីរនាក់ កូនប្រុសម្នាក់ និងកូនស្រីម្នាក់ ដែលឥឡូវនេះមានអាយុ ២០ ឆ្នាំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ដែងតែមួយរឿងសោះ ប្រេនធំៗក្នុងប្រទេសកូរ៉េរត់រក Kim Ji-won ព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ និង​មន្រ្តី​ជំនាញ​ខេត្ត​កោះកុង ចុះ​ពិនិត្យ​ទីតាំងស្នើសុំធ្វើអាជីវកម្ម​ខ្សាច់​បក​មួយ​កន្លែង

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ខណ្ឌ៧មករា ឆ្មក់​បង្ក្រាប​ទីតាំង​ឡូតូយីហោ ៩៩៩៩ មួយ​កន្លែង​ឃាត់​ខ្លួនមនុស្សម្នាក់​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ចាន់ ដារ៉ុង ៖ រាជរដ្ឋាភិបាល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ទី​ជន​បទ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ប្រាប់មន្រ្តីជំនាញនៅខេត្តកោះកុង​អនុវត្ត​ការងារ​មូល​និធិជាតិ​ជំនួយ​សង្គមប្រកបដោយសុក្រិតភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តស្ទឹងត្រែងដាស់ស្មារតី ប្រជាពលរដ្ឋ​ឱ្យ​នាំគ្នា​រើសសំរាម​ដាក់​ក្នុងធុង​សំរាម​ ដើម្បីរួមចំណែកធ្វើឱ្យទីក្រុងស្អាត

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម២១ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម