ជីវិតកម្សាន្ដ
លោក លៀក លីដា បង្ហើបថា ឈុតច្បាំងគ្នាក្នុងរឿងនាងនាថ វគ្គ២ មិនប្រើតួជំនួសឡើយ ខណៈតួប្រុសរបួសពិតៗ
“ជើងមេឃពណ៌ស្វាយ” ឬនាងនាថ វគ្គ២ មានភាពខុសប្លែកពីវគ្គ១ ខ្លាំង ដោយផលិតករបានបញ្ចូលនូវឈុត action (វាយគ្នា) ច្រើន ដើម្បីបង្ហាញថា ផលិតកម្ម LD មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ ទោះបីជានៅមានកម្រិតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត។
ផលិតកររូបនេះ បញ្ជាក់ថា ក្នុងការផលិតកុនមួយរឿងនេះ លោកនិងក្រុមការងារ បានសម្រិតសម្រាំងខ្លាំងណាស់ក្នុងការផលិត ពិសេសត្រង់ឈុតច្បាំងគ្នា។ លោកថា ក្នុងកិច្ចការនេះ លោកមានជំនួយពី Director ២នាក់ និង Co-director ម្នាក់ផង ទើបអាចបញ្ចប់ឈុតធំនេះទៅបាន។
ទន្ទឹមនេះ លោកក៏បានបង្ហើបពីឈុតដែលពិបាកក្នុងការផលិត ដោយផ្តោតលើឈុតវាយគ្នាតែម្តង។ លោកថា “ជាក់ស្តែង សម្រាប់ឈុតធំៗ ឈុតច្បាំងគ្នា បើទោះបីជាតួអង្គសម្តែងម្នាក់ៗ បានហ្វឹកហាត់ប៉ុន្មានខែហើយក៏ដោយ ក៏នៅតែមានការភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែងដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង។
លោកបន្ថែមទៀតថា ផលលំបាកមួយទៀតសម្រាប់ក្រុមការងាររបស់លោក គឺបញ្ហាអាកាសធាតុ ដោយសារតែទីតាំងខ្លះ លោកត្រូវថតលើភ្នំ ប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ខណៈឈុតខ្លះតម្រូវថតទល់ភ្លឺថែមទៀត។ តួយ៉ាង សូម្បីតែការសង់បន្ទាយទ័ព ក៏ជាការលំបាកមួយទៀតសម្រាប់ក្រុមការងារលោកផងដែរ ដោយសារតែត្រូវចំណាយពេលដឹកជញ្ជូនឬស្សីពីកន្លែមួយ ទៅកន្លែងមួយ ដើម្បីសាងសង់ជាបន្ទាយ និងត្រូវជញ្ជូនរាប់សិបជើងឯណោះ។
គួរជម្រាបថា ខ្សែភាពយន្ដខ្នាតធំរឿង “ជើងមេឃពណ៌ស្វាយ” ឬ ប្រវត្ដិស្នេហ៍នាងនាថ វគ្គ២ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា