ជីវិតកម្សាន្ដ
៤ ខែមុន Om ប្រកាសក្ដែងៗថា វិលចូលសិល្បៈ ពេលនេះបែរទទួលដំណឹងមរណភាពរបស់លោក
តារាសម្ដែងប្រុសដ៏មានទេពកោសល្យ Om Akapan បានទទួលមរណភាពកាលពីថ្ងៃ២២ ខែកញ្ញា ក្រោយទទួលបានការព្យាបាលជំងឺមហារីកសាច់ដុំបេះដូង ត្រឹម៤ខែដែលលោកធ្លាប់ប្រកាសប្រាប់អ្នកគាំទ្រថា នឹងវិលមកកាន់អាជីពចាស់ឆាប់ៗ។ នេះបើតាមការប្រកាសរបស់ Channel 7 @ch7hd បង្ហោះសាររំលែកទុក្ខនៅលើ Instagram ។
តាមរយៈសារពីប៉ុស្តិ៍លេខ៧បានបញ្ចាក់ថា «ខ្ញុំសូមចូលរួមមរណទុក្ខ និងចូលរួមកាន់ទុក្ខ។ ក្រោយពីទទួលមរណភាពរបស់ Om Akapan ជាតារាសម្ដែងដ៏មានជំនាញ ដែលបានបន្សល់ទុកនូវស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា Sajja Nai Chum Chon (Suea Sang Fa 3), Red Eagle, Royal Navy Beloved, Bride of Salatan, Ateeta, Today I’ve been waiting for, Moon in the Tiger Pattern, Bandai Dok Rakជាដើម។ លោកបានទទួលមរណភាពក្នុងជន្មាយុ ៣៩ឆ្នាំដោយសារជំងឺមហារីកបេះដូង»។
ទោះបីជាយ៉ាងណាគ៏ដោយ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកមានការស្ដាយស្រណោះចំពោះការបាត់បងតារាសម្ដែងរៀមម្បងរូបនេះគឺថា កាលពី៤ខែមុន Om ទើបតែបង្ហាញមុខក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាសកម្មភាពដែលគាត់ចូលចិត្ត ហើយក៏មានឱកាសបានជជែក និងថតរូបជាមួយអ្នកគាំទ្រលើកដំបូងផងដែរចាប់តាំងពីមានជំងឺជាប់កាយ។
នាពេលនោះផងដែរ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីមានជំងឺមហារីកប្រចាំកាយតួឯកប្រុសក្នុងរឿងក្នុងរឿង “The Return” ដែលធ្លាប់សម្ដែងរួមគ្នាជាមួយតារាខ្មែរគឺពិធីការិនី រូបស្រស់ ថន លក្ខិណា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើបក្រែលែង និងត្រេកអរជិតបានឃើញលោកលើអេក្រេង់បន្តទៀតហើយ។ ជាពិសេសរូបលោកនៅតែទទួលបានការលើកទឹកចិត្តល្អពីអ្នកគាំទ្រ ដោយសង្ឃឹមថា Om នឹងឆាប់ជាសះស្បើយហើយវិលមកកាន់អាជីពសម្ដែងដូចពីមុន។
Om Akapan ត្រូវគេដឹងថាលោកបានទទួលការព្យាបាលនៅខែវិច្ឆិកា ឆ្នាំ ២០២២ ហើយបានធ្វើការវះកាត់នៅដើមឆ្នាំមុន ២០២៣ ។ បន្ទាប់មកលោកបានលាឈប់ពីការសម្តែង ហើយវិលមកសម្រាកព្យាបាលជាច្រើនខែមកហើយ មានតែមិត្តភ័ក្តិនិងភ្នាក់ងារក្រោមទ្រនំប៉ុណ្ណោះ ដែលតែងតែធ្វើបច្ចុប្បន្នភាពព័ត៌មានប្រាប់ទៅកាន់អ្នកគាំទ្រនៅលើបណ្ដាញអ៉ិនធើណេត។
យ៉ាងណាមិញ ងាកទៅមើលអតីតកាលរបស់ Aom Akkapan លោកគឺជាតារាសម្ដែងដែលសំបូរនូវទេពកោសល្យយ៉ាងប៉ិនប្រសប់ ក្នុងអាជីពជាតួឯកប្រុសល្បីឈ្មោះមួយរូប។ ប៉ុន្តែជាអកុសល ភ្លាមៗទស្សនិកជនស្រាប់តែទទួលដំណឹងថា លោកមានជំងឺមហារីក។ កត្តានេះធ្វើឲ្យលោកត្រូវសម្រាកពីវិស័យមានកម្សាន្តមួយរយៈពេលយូរ និងមានមនុស្សជិតស្និទ្ធក្នុងវិស័យសិល្បៈ តែងតែមកធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺប្រាប់ដល់បណ្ដាអ្នកគាំទ្រជានិច្ចកាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ