ជីវិតកម្សាន្ដ
គួរឲ្យស្ងើចណាស់ ព្រះនាងតូច ជេនណា បានសម្ដែងទេពកោសល្យសិល្បៈ លើឆាកកម្មវិធីធំចិន
កាលពីថ្មីៗកន្លងទៅនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីធំ តំណាងឱ្យប្រទេសកម្ពុជាចូលរួមនៅក្នុងព្រឹត្តិការណ៍ជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន គឺ«វេទិកាវប្បធម៌ទីក្រុងប៉េកាំង» ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដោយមានវត្តមានសិល្បករមកពីប្រទេសចំនួន ៣០ ចូលរួមបង្ហាញវប្បធម៌និងការរួបរួមគ្នាជាសកល។
មិនតែប៉ុណ្នោះ ព្រះនាង បានច្រៀងចម្រៀងមួយបទ ដែលជា Original Song ថ្មីរបស់ទ្រង់ផ្ទាល់ ដែលមានចំណងជើងថា《一起说Hi》។ នៅក្នុងនោះ ព្រះនាង បានគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ បង្ហើរសំនៀងដ៏ពីរោះ បង្ហាញនូវទស្សនិយភាពដ៏អស្ចារ្យនៅលើឆាកកម្មវិធីធំមួយនេះ។

ព្រះនាង មិនត្រឹមតែនាំយកនូវវប្បធម៌ជាតិខ្មែរ ដើម្បីបង្ហាញទៅកាន់ប្រទេសដ៏ទៃឲ្យបានស្គាល់នោះទេ ព្រះនាងថែមទាំងធ្វើឲ្យបរទេសសរសើរនូវសមត្ថភាព និង ភាពស្រស់ស្អាតនៃសម្លៀកបំពាក់បុរាណខ្មែរទៀតផង។ ម៉្យាងវិញទៀត ព្រះនាងតូច តែងតែធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពជានិច្ច តាមរយៈការខិតខំប្រឹងប្រែងរបស់ព្រះនាង ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា៕


សូមទស្សនាវីដេអូតាមរយៈលីង៖ Video | Facebook

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ