Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា បង្ហើបថា នៅពីក្រោយភាពរឹងមាំ មានស្នាមរបួសរាប់មិនអស់

បានផុស

នៅ

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា តារា​ចម្រៀង ពេជ្រ សូលីកា កន្លង​មក​​បាន​​ឆ្លងកាត់​ជីវិត​ដ៏​​លំបាក និង​ការ​តស៊ូរ​​ជាច្រើន​ ដែលបានបង្រៀងឲ្យនាងកាន់​តែមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀតគេក៏កត់​សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏បាន​បំពេញ​តួនាទី​យ៉ាងល្អ​ក្នុងការ​មើលថែរក្សា​កូន ថ្វីត្បិត​នាងក្លាយ​ជាស្រ្តី​មេម៉ាយ​ក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិត ពេជ្រ សូលីកា មួយរយៈ​ចុងក្រោយ​នេះបានជួបប្រទះ​នូវរឿងរ៉ាវ​​ស្មុគស្មាញមិនសប្បាយ​ចិត្ត​មួយចំនួន​ ពោល​គឺចាប់តាំង​ពីមានដំណឹងនៃការបែកបាក់ស្វាមីយ៉ាងណាក្តី ប៉ុន្តែក្តីសង្ឃឹម​របស់នាង​បានបង្ហាញ​ពីភាព​ជឿជាក់​ជា​និច្ច​​លើ​វិថី​ជីវិតរស់​នៅចិញ្ចឹមកូន។ អ្នកនាង សូលីកា បច្ចុប្បន្ន​ក៏គេ​សង្កេត​ឃើញ​ថា អ្នកម្ដាយSingle រូបនេះបាន​រលាស់​ខ្លួនចេញពី​បញ្ហាមួយចំនួនដោយភាពរឹងមាំ។

ដោយឡែកថ្មីៗ​នេះអ្នកនាង ពេជ្រ សូលីកា បានបង្ហើបឲ្យដឹងដូច្នេះថា នៅពីក្រោយភាពរឹងមាំមនុស្សម្នាក់ៗ តែងតែ​មានស្នាម​របួសជាច្រើន ដែលយើងមើលមិនឃើញ ហើយស្នាមរបួសទាំងអស់នោះវាក៏បង្រៀនយើង​ឲ្យចេះស្គាល់ពីមនុស្សកាន់តែច្បាស់ដូចគ្នា។

ប្រាកដណាស់ បន្ទាប់ឆ្លងកាត់រឿងរ៉ាវជីវិតលំបាកមួយ​ចំនួនទើបតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកដែរថា នាងជាស្រ្តីម្នាក់​ដែលមានភាព​រឹងមាំ​គ្រប់​ជំហ៊ាន​ទោះបី​កន្លងមកតារាស្រីរូប​នេះ​ពើប​ប្រះ​បញ្ហា ប្រឈម​មុខជាច្រើនស្ទើររាប់មិនអស់ផងដែរ។ ខណៈ​​បច្ចុប្បន្ន នាងក៏ទទួលបានការលើកទឹកចិត្ត​ពីអ្នក​គាំទ្រជាច្រើន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៨ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម