Connect with us

ជីវិតកម្សាន្ដ

កូនស្រីច្បង Chingmy ថា បុរសអាចជាប្ដីនាងបាន ទាល់តែមុខដូចតារាសម្ដែង២រូបនេះ

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ កូនស្រីច្បងអាយុ ២២ ឆ្នាំរបស់តារាហុងកុង Chingmy Yau គឺ Ayla Shum Yuet ដែលត្រូវបានគេសាទរយ៉ាងទូលំទូលាយថាជា តារាជំនាន់ទី ២ ដ៏ស្រស់ស្អាតបំផុត បានបើកចំហអំពីជីវិតស្នេហារបស់នាងផ្ទាល់តែម្ដង។

តារាស្រីវ័យ២២ឆ្នាំរូបនេះបានចែករំលែកថា នាងមានស្តង់ដារខ្ពស់គួរឲ្យអស់សំណើច នៅពេលជ្រើសរើសដៃគូ ហើយបានបដិសេធអ្នកចូលមកជាច្រើននាក់រួចទៅហើយ។ នាងបាននិយាយថា បុរសក្នុងក្ដីស្រម៉ៃឬអាចជាស្វាមីនាងបានគឺត្រូវតែមានរូបរាងល្អដូច Takeshi Kaneshiro និង Jimmy Lin ។

Takeshi Kaneshiro និង Jimmy Lin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនស្រីរបស់តួរឿង អ្នកប្រមាញ់ទីក្រុង ឆ្នាំ១៩៩៣ បាននិយាយទៀតថា «​តាំងពី​ខ្ញុំ​កើតមក មនុស្ស​ជុំវិញ​ខ្ញុំ​សុទ្ធតែ​មាន​មុខមាត់​ល្អ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ ដែល​ខ្ញុំ​មាន​ស្តង់ដារ​ខ្ពស់​បែបនេះ​។ លើស​ពី​ការ​មាន​រូបរាង​ល្អ​គួរ​ឲ្យអស់​សំណើច អនាគត​គូ​របស់ Shum Yuet ក៏​ត្រូវ​ស្រឡាញ់​នាង និង​ក្រុម​គ្រួសារ និង​ជា​អ្នក​ស្រឡាញ់​សត្វដូចនាង។

Shum Yuet ក៏​បាន​អះអាង​ថា «​ប្រសិនបើ​ខ្ញុំ​មិន​ចាប់អារម្មណ៍​នឹង​បុរស​ម្នាក់​ពេល​ឃើញ​គាត់​ទេ ខ្ញុំ​នឹង​មិន​និយាយ​ជាមួយ​គាត់​ទាល់តែ​សោះ គាត់​នឹង​ដឹង​ថា​វា​ពិបាក​ប៉ុណ្ណា ហើយ​នឹង​ថយ​ក្រោយ​»​។

សម្រាប់ Shum Yuet បុរស​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​នាង ​នឹង​ក្លាយ​ជា​មនុស្ស​ដូច​ឪពុក​របស់​នាង​គឺ​មហាសេដ្ឋី​ម៉ូដហុងកុង Sham Kar Wai។ នោះគឺដោយសារតែគាត់មានមនោសញ្ចេតនាខ្លាំងជាមួយអ្នកជុំវិញខ្លួនរួមទាំងជាមួយគ្រួសារផងដែរ។

យោងតាមលោក Shum Yuet លោក Kar Wai ដែលបានរៀបការជាមួយ Chingmy ក្នុងឆ្នាំ ១៩៩៩ នឹងជូនផ្កា និងនំខេកដល់ភរិយាក្នុងឱកាសពិសេសនីមួយៗ។ នាង​ក៏​មិន​ដែល​ឃើញ​ឪពុក​ម្ដាយ​របស់​នាង​ប្រកែក​ពី​មុន​មក​ដែរ។ វា​ជា​មូលហេតុ​ដែល​នាង​គិត​ថា នាង​ប្រហែល​ជា​នឹង​នៅ​លីវ​ជា​រៀង​រហូត​ប្រសិន​បើ​នាង​ត្រូវ​រក​បុរស​ដូច​ប៉ា​របស់​នាង​មិនបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយវីដេអូ​ Bosco Wong ស្តី​បន្ទោស​អ្នករត់តុ​ហាងមួយនៅម៉ាឡេស៊ី​ រហូតផ្ទុះកំហឹងពីមហាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម