Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក! ក្រោយអ្នក Review ផលិតផលបច្ចេកវិទ្យាម្នាក់ វាយតម្លៃកុនខ្មែរ រឿង “នាងនាថ វគ្គ២”

បានផុស

នៅ

ក្រោយរិះគន់ភាពយន្ត រឿង “នាងនាថ វគ្គ១” មិនបានប៉ុន្មាន កាលពីម្សិលមិញមិញនេះ Allan ដែលគេស្គាល់ថាជាអ្នក Review ផលិតផលបច្ចេកវិទ្យា និងជាអ្នកនិយមការទស្សនាកុនមួយរូប បានវាយតម្លៃលើរឿង “ជើងមេឃពណ៌ស្វាយ” ឬ នាងនាថ វគ្គ២ ដោយផ្តោតលើចំណុចខ្វះខាតនៃការផលិតផលរឿងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការវាយតម្លៃរបស់ Allan លើកុនមួយរឿងនេះជាបន្តបន្ទាប់ ទាំងវគ្គ១ និងវគ្គ២ បានធ្វើឱ្យអ្នកនៅក្នុងអាជីពផលិតភាពយន្ត និងអ្នកគាំទ្រកុនខ្មែរជាច្រើន សម្តែងការមិនពេញចិត្ត ដោយមតិខ្លះយល់ឃើញថា ការរិះគន់របស់លោកលើកុនមួយរឿងនេះ ពុំមែនជាការរិះគន់ក្នុងន័យស្ថាបនាឡើយ ព្រោះតែអ្វីដែលលោកលើកឡើង​ គឺផ្តោតតែលើចំណុចខ្វះខាត ដោយមិនបានលើកនិយាយពីការអភិវឌ្ឍន៍នៃកុនខ្មែរ។

ក្នុងនោះ ក៏មានមតិខ្លះយល់ឃើញថា ការរិះគន់ អាចចាត់ទុកជាការរួមចំណែកកែលម្អ ប៉ុន្តែការកែលម្អនេះ គួរតែធ្វើនៅពេលវេលាសមស្រប ឬពេលដែលអ្នកគាំទ្រទស្សនាហើយ។ ខណៈមតិខ្លះ យល់ស្របនឹងការលើកឡើងរបស់ អ្នក Review ផលិតផលបច្ចេកវិទ្យារូបនេះ។

យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ Allan បានបញ្ជាក់ថា ចំពោះលោកផ្ទាល់ បើនិយាយពីសាច់រឿងវគ្គ២នេះ គឺចាញ់រឿងវគ្គមួយ។ ដោយឡែកចំពោះមូលហេតុនៃការយល់ឃើញបែបនេះ លោកនឹងចេញជាវីដេអូក្នុងសប្តាហ៍ក្រោយ ដោយខ្លួននឹងផ្តោតលើ Storyline; Character development; Technical issue និង Character arc ( first act, second act, third act) ។

គួរជម្រាបថា “ជើងមេឃពណ៌ស្វាយ” ឬនាងនាថ វគ្គ២ មានភាពខុសប្លែកពីវគ្គ១ ខ្លាំង ដោយផលិតករបានបញ្ចូលនូវ ឈុតច្បាំងគ្នាច្រើន ដើម្បីបង្ហាញថាផលិតកម្ម ក៏មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ ទោះបីជានៅមានកម្រិតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត។ ជាក់ស្តែង សម្រាប់ឈុតច្បាំងគ្នា បើទោះបីជាតួអង្គសម្តែងម្នាក់ៗ​ បានហ្វឹកហាត់ប៉ុន្មានខែហើយក៏ដោយ ក៏នៅតែមានការភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែង ដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម