ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ស្នើទប់ស្កាត់នូវទង្វេីរិះគន់គ្មានការចេះដឹង ដោយការបំផ្លាញជាតិឯង
តារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខស្នើឲ្យចូលរួមទប់ស្កាត់នូវទង្វេីរិះគន់គ្មានការចេះដឹង និងពេញដោយការបំផ្លាញជាតិឯងបន្ទាប់ពីមានអ្នករិះគន់មកលើអ្នកនាង និងកូនស្រី ជុំវិញការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរថតបទចម្រៀងផ្សព្វផ្សាយទៅកាន់ពិភពលោក។
កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានចាត់ទុកទង្វើនោះជាគំរូមិនល្អសម្រាប់សង្គម និងគ្មានផលចំណេញដល់វិស័យទេសចណ៍ស្រុកយេីងទេ។ អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ម៉ែកូនខ្ញុំថតចម្រៀងបទខ្មែររៀបរាប់ពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត រួមទាំងមានការបង្ហាញពីឧបករណ៍ចាបុីដងវែងរបស់ខ្មែរផង ដេីម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យចូលលេងស្រុកយេីង។
អ្នកនាង ម៉េង កែវពេជ្ជតា បន្តថា អ្នកនាងបានចំណាយទាំងកម្លាំងកាយ និងចិត្តយ៉ាងសម្រិតសម្រាំង តែបែរជាមានអ្នកទេីសថា អ្នកនាងភ្នែកចិន និងប្រាប់ឲ្យឈប់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរទៅវិញ។ ត្រង់ចំណុចនេះ អ្នកនាងចោទសួរទៅវិញថា បើបែបនេះតើឲ្យអ្នកនាងស្លៀកអ្វី?
ទន្ទឹមនេះ អ្នកនាងក៏បានលើកឡើងពីសំណួរមួយចំនួនទៅកាន់អ្នករិះគន់ដែរថា “ស្មានថាការស្លៀកឈុតបុរាណហ្នឹងងាយបានស្លៀក ឬក៏ស្លៀកងាយឬ? ស្មានថាការថតបទចម្រៀង ឬផលិតវីដេអូមួយៗវាងាយណាស់ឬ? ស្មានថាការថត បទចម្រៀងដែលមានឧបករណ៍ភ្លេងតូចធំ ខ្លីវែងនេះ វាងាយស្រួលដឹកជញ្ជូនណាស់ឬ?”
តារាចម្រៀងជើងចាស់រូបនេះ សង្កត់ធ្ងន់ទៀតថា “តើការបញ្ចេញមតិបែបនេះ ចំណេញដល់វិស័យទេសចណ៍ស្រុកដែរទេ ? បេីសិនជាមានជនបរទេសណាម្នាក់គាត់ស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ ហេីយត្រូវមានបំរាមបែបនេះបែបនោះ ជឿទេថាគេនឹងឈប់មកលេងឈប់មកទស្សនា និងឈប់មកស្រុកខ្មែរមិនបាន”។
បន្ថែមពីនេះ អ្នកនាង ម៉េង កែវពេជ្ជតា អំពាវនាវឱ្យសាធារណជនពិសេសអ្នកគាំទ្រជួយទប់ស្កាត់នូវទង្វេីនេះ និងអះអាងថា អ្នកនាងមានតែកម្លាំងចិត្តធ្វើអ្វីដេីម្បីតែសិល្បៈ ដេីម្បីប្រទេស ដេីម្បីទស្សនិកជន តែអ្នកនាងគ្មានកម្លាំងទទួលយកសម្ពាធអារម្មណ៍បែបនេះនោះទេ។
គួរជម្រាបថា “ចាប៉ីផ្អែម” ជាបទចម្រៀងថ្មីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលពោរពេញដោយអត្ថន័យ និងបានផ្តិតយកទីតាំងប្រាសាទអង្គរ រួមបញ្ចូលសំឡេងចាប៉ីដងវែង ដេញផ្ទាល់ដោយកូនស្រីរបស់អ្នកនាង គឺកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ ក្នុងន័យលើកស្ទួយតម្លៃវប្បធម៌ជាតិ៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក