ជីវិតកម្សាន្ដ
ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ
តារាសម្តែង និងជាពិធីការិនី អ្នកនាង គង់ ច័ន្ទស្រីមុំ ត្រូវបានអ្នកគាំទ្រមើលឃើញថា សព្វថ្ងៃនាងមិនត្រឹមតែបោះជំហ៊ានជោគជ័យលើមុខជំនួញផ្ទាល់ខ្លួននោះទេ តែតារាស្រីរូបនេះ ក៏បាននិងកំពុងសាងភាពផ្អែមល្ហែមសម្រាប់ជីវិតគូជាមួយលោក គឹម សីហា ដែលជាស្វាមីយ៉ាងមានក្តីសុខ ពោរពេញដោយសុភមង្គលទៀតផង។
ដើរមកដល់ត្រង់ចំណុចនេះ ក៏ត្រូវបានមហាជនចាត់ទុកថាចំណងស្នេហារបស់អ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី បានដើរលើផ្លូវជោគជ័យ និងជាគំរូដល់អ្នកសិល្ប:ឯទៀត។ ទន្ទឹមគ្នានេះដែរ អ្នកនាងបានចែករំលែកនូវបទពិសោធដល់នារីៗថាតើ គួរជ្រើសរើសស្វាមីបែបណាទើបគ្រួសារមានសុភមង្គល។
តារាសម្តែងសាច់ចាំរូបនេះ បានលើកឡើងជាគំនិតដល់អ្នកគាំទ្រថា “សុភមង្គលគ្រួសារ កើតចេញពីការខិតខំសាងឡើងរបស់ប្តីនិងប្រពន្ធ ពិសេសគឺប្តីដែលជាមេគ្រួសារជាបង្គោលដ៏រឹងមាំ បើបង្គោលពុកផុយវានឹងងាយដួលរលំ បើមានមនុស្សប្រុសល្អម្នាក់ជាដៃគូប្រៀបដូចជារើសបានកំណប់មាសអ៊ីចឹង”។
អ្នកនាងបន្តថា បើមានប្តីយល់ចិត្តប្រពន្ធមិនបាច់ហត់នឹងតាមផ្គាប់ចិត្តប្តី ប្រពន្ធមិនចាំបាច់រែកពន់ទុក្ខលំបាកតែម្នាក់ឯង ប្រពន្ធមានប្តីចាំលើកទឹកចិត្ត ប្រពន្ធក្លាយជាមនុស្សស្រីដែលមិនបាច់ខ្វល់ច្រើនពីរឿងគ្រួសារ ព្រោះប្តីចេះជួយសម្រាលទុក្ខ ប្តីចេះខ្លាចប្រពន្ធអន់ចិត្ត ចេះខ្លាចប្រពន្ធលំបាកហត់នឿយ ចេះខ្លាចប្រពន្ធគ្មានក្តីសុខក្នុងជីវិតខ្លាចប្រពន្ធយំ ជាប្តីដែលធ្វើឲ្យមនុស្សស្រីដទៃច្រណែននឹងប្រពន្ធខ្លួន។
គួររម្លឹកថាតារាស្រីអ្នកនាង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីរៀបមង្គលការជាមួយស្វាមីគឺ លោក គឹម សីហា រស់នៅសាងសុភមង្គលគ្រួសារក្រោមដំបូលផ្ទះតែមួយហើយនោះ អ្នកនាងក៏ទទួលបានកាដូរពិសេសពីចំណងអាពាហ៍ពិពាហ៍ដែលជាដំណក់ឈាមរួមគ្នាជាមួយស្វាមីលោក គឹម សីហា គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់។
លើសពីនេះទៀតអ្នកនាង គង់ ច័ន្ទស្រីមុំ បើតាមការកត់សម្គាល់ទោះបីជាពេលនេះនាងមានស្វាមី និងកូនមួយហើយ មានវ័យក៏រៀងច្រើនបន្តិចមែនក្តី ប៉ុន្តែបើសង្កេតឃើញពីរូបសម្ផស្សតារាស្រីរូបនេះ នៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់ក្រមុំឬតារាស្រករក្រោយឡើយ៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ