Connect with us

ជីវិតកម្សាន្ដ

កូនស្រីអ្នកប្រដាល់ Somrak ប្រឹងរកលុយ​សង​បំណុល​ជួសឪពុក ទោះជាលំបាកតែឯងក្ដី

បានផុស

នៅ

តារាសម្ដែងថៃ Best Kamsing​ ដែលជា​កូនស្រី​របស់​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​និង​ម្ចាស់​មេដាយមាស​អូឡាំពិក Somrak Khamsing នាពេលថ្មីៗនេះ នាង​បាន​លេចមុខ​ក្នុង​កម្មវិធី Chaek ជាមួយ Moddam Kachapa, Not Worarit និង Pingpong Thongchai ជា​ពិធីកនៅក្នុងកម្មវិធី។

តារាសម្ដែងស្រីវ័ួ២៣ឆ្នាំរូបនេះក៏មិនភ្លេចលាតត្រដាងពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់នាង ដោយរៀបរាប់ថា ពេលនេះខ្លួនបានសងបំណុលដ៏ធំចំនួន ២០លានបាតជំនួសឪពុក ដែលធ្លាប់មានរឿងអាស្រូវកាលពីដើមឆ្នាំ២០២៤។ ដែលកាលណោះទស្សនិកជនដឹងថាហើយថា អ្នកប្រដាល់Somrak បានបៀតបៀនកេរ្តិ៍ខ្មាស់ក្មេងស្រីម្នាក់។

យ៉ាងណា តាមរយៈកម្មវិធីនាងបាននិយាយថា «​ខ្ញុំនៅតែសម្តែងក្នុងរឿងភាគដូចពីមុន ប៉ុន្តែតាមពិតខ្ញុំកើតចេញពីការជាអ្នកមានឥទ្ធិពលពីមុនមកតែប៉ុណ្ណោះ! ចំពោះការសម្តែងរឿងអស់រយៈពេល៤ឆ្នាំមក ខ្ញុំបាន​បន្ថែមមុខរបរលក់របស់អនឡាញនៅលើ TikTok ដូច្នេះខ្ញុំ ថា​ខ្ញុំ​សុំ​សម្រាក​ពី​រឿង​ភាគ​សិន។ វាមិនមែនជាការពិតទេក្នុងការនិយាយថាប្រាក់ចំណូលគឺប្រសើរជាង ប៉ុន្តែដូចគ្នាដែរ YouTube ដែលខ្ញុំបានធ្វើពីមុនគឺប្រសើរជាងបើប្រៀបធៀប។ ការងារ​រឿង​ផ្តល់​ឱកាសឲ្យខ្ញុំ និង​បាន​ជួប​មនុស្ស​ច្រើន​។ ប៉ុន្តែ YouTube បានធ្វើវាអស់រយៈពេល ៧ ឆ្នាំមកហើយ ហើយមិនដែលឈប់ទេ។ ឥឡូវ​នេះ ខ្ញុំ​មិន​កែ​សម្រួល​ដោយ​ខ្លួន​ឯង​ទេ ហើយ​ខ្ញុំ​មាន​ក្រុម​កែ​សម្រួល»។

ទន្ទឹមនោះដែរ តួឯកស្រីក្នុងរឿង “បេះដូង​អ្នក​សង្រ្គោះ” បានបញ្ចាក់ទៀតថា ធ្វើ​ជា​សសរ​ផ្ទះត្រូវ​រក​ចំណូល​បាន ១ លាន​បាត​ក្នុង​មួយ​ខែ ព្រោះ​ឪពុក​លែង​សម្ដែង​រឿង​ភាគ​ទៀត​ហើយ។ ម្តាយខ្ញុំជាស្ត្រីមេផ្ទះ ប្អូនប្រុសខ្ញុំនៅកំពុងជាប់រៀន។​ បញ្ហា​របស់​ឪពុក​ខ្ញុំ​ឥឡូវ​ត្រូវ​បាន​ជម្រះ​ហើយ ខ្ញុំ​មាន​មោទនភាព​ណាស់ ខ្ញុំ​បាន​សង​បំណុល​ឪពុក​ខ្ញុំ​ចំនួន ២០ លានបាត​ហើយ ឥឡូវ​វា​នឹង​យក​ទៅ​ចំណាយ​ផ្សេង​ទៀត។ ក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំត្រូវធ្វើការនិងសន្សំលុយគ្រប់ពេល។ ពេល​នេះ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​ត្រូវ​ប្រញាប់​ធ្វើ​វា​ជា​មុន​សិន។ ​

គួររម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់នាងជួបនូវបញ្ហាមិនចេះចប់មិនចេះហើយ បន្ទាប់ពីបែកបាកជាមួយមិត្តប្រុសមិនប៉ុន្មានផងស្រាប់តែឪពុករបស់នាង ​គឺអតីតអ្នកប្រដាល់ Somrak ផ្ទុះរឿងអាស្រូវបៀនបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីវ័យ១៧ឆ្នាំ។ កាលណោះរឿងរ៉ាវរបស់លោកបានក្លាយជាព័ត៌មានដ៏រសើបក្នុងប្រទេសថៃ។​ មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងជំពាក់លុយគេយ៉ាងច្រើនដោយកូនស្រីជារកសងជំនួសមកទល់សព្វថ្ងៃនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ ខែមុន Om ប្រកាសក្ដែងៗថា វិលចូលសិល្បៈ ពេលនេះបែរទទួលដំណឹងមរណភាពរបស់លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១២ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម