ជីវិតកម្សាន្ដ
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
ក្រោយការវែកញែកពីគុណភាពនៃការផលិតកុន រឿងប្រវតិ្តស្នេហ៍នាងនាថ Allan ដែលគេស្គាល់ថាជាអ្នក Review ផលិតផលបច្ចេកវិទ្យា និងជាអ្នកនិយមការទស្សនាកុនមួយរូប ហើយទើបតែបានវាយតម្លៃគុណភាពផលិតកុនរឿងនេះ ទាំងវគ្គ១ និងវគ្គ២នោះ ឥឡូវនេះ បានចេញមកអះអាងជាមួយបុគ្គលម្នាក់ថា ខ្លួនអាចផលិតកុនជាប្រភេទរឿង Sci-fi បាន ដោយថវិការដែលខ្លួនត្រូវការដើម្បីថត គឺត្រឹមតែ ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ។

គួរជម្រាបថា ក្រោយរិះគន់ភាពយន្ត រឿង “នាងនាថ វគ្គ១” មិនបានប៉ុន្មាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អ្នក Review ផលិតផលបច្ចេកវិទ្យារូបនេះ បានវាយតម្លៃលើរឿង “ជើងមេឃពណ៌ស្វាយ” ឬ នាងនាថ វគ្គ២ ដោយផ្តោតលើចំណុចខ្វះខាតនៃការផលិតផលរឿង និងទទួលបានការមិនពេញចិត្តច្រើន ពីសំណាក់អ្នកគាំទ្រកុនខ្មែរ។
ក្នុងនោះ តាមរយៈគណនី Sokhorn Oeun បានចោទសួរទៅលោកថា “មានរឿងខ្មែរមួយណាថតបានល្អជាងនេះដែរទេ ជួយណែនាំផង ព្រោះលោកចង់មើល និងស្នើថា បើ Allan ដែលជាអ្នកហ៊ានរិះគន់រឿងនេះ អាចធ្វើបានល្អជាង ឬគ្មានកន្លែងទាស់សោះនោះ គប្បីជួយផលិតរឿងមក លោកនឹងចេញរ៉ាប់រងលើថវិកា”។
ឆ្លើយតបជាមួយម្ចាស់គណនីហ្វេសប៊ុក Sokhorn Oeun ដែលអ្នក Review ផលិតផលបច្ចេកវិទ្យារូបនេះ បានចេញមកអះអាងភ្លាមថា ពេលដែលខ្លួនអានមតិនេះហើយ ខ្លួនពិតជាសប្បាយចិត្តខ្លាំង និងបញ្ជាក់ថា កាលដែលខ្លួនហ៊ានចេញមុខរិះគន់រឿងដែលខ្លួនមិនចូលចិត្ត ខ្លួនក៏ហ៊ានទទួលយកមតិអវិជ្ជមានពីមហាជនមកវិញដែរ។
លោកថា “ខ្ញុំហ៊ានចេញមុខរិះគន់រឿងដែលខ្ញុំមិនចូលចិត្តហើយខ្ញុំក៏ហ៊ានទទួលយកមតិអវិជ្ជមានពីមហាជនខ្ញុំមកវិញដែរ។ អុីចឹងលោកពូក៏ត្រូវហ៊ានទទួលយកចម្លើយដែលខ្ញុំឆ្លើយទៅលោកពូវិញដែរ។ ចម្លើយខ្ញុំគឺ “Yes” ខ្ញុំនឹងទទួលយកការវិនិយោគទុនរបស់លោកពូមកដើម្បីថតរឿងរបស់ខ្ញុំ ដែលខ្ញុំចង់បង្កើតយូរណាស់មកហើយ វាជាប្រភេទរឿង Sci-fi ដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប and Tokyo (optional)”។
Allan បន្ថែមទៀតថា ថវិកាដែលលោកត្រូវការដើម្បីថតរឿងនេះបាន គឺត្រឹមតែ ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះដែរ អ្វីដែលលោកត្រូវការដើម្បីថតបានកម្រិតគុណភាព គឺមានតែ Camera (ARRI ALEXA MINI); Lighting Crew; High quality sound recorders និង Visual effect artists ។

យ៉ាងណាមិញ ក្រោយការឆ្លើយតបគ្នាទៅវិញមកលើបណ្តាញទំនាក់ទំនងសង្គម ម្ចាស់គណនី Sokhorn Oeun និង Allan បានចេញមុខធានារៀងខ្លួន ដោយ Allan បញ្ជាក់ថា “បើសិនជាមានបញ្ហាអី លោកនឹងប្រគល់លុយ ៨មុឺនដុល្លារនោះជូនអ្នកវិនិយោគវិញ។ ខណៈអ្នកចង់វិនិយោគ ក៏ឯកភាពរៀបចំថ្ងៃធ្វើបទបង្ហាញ និងចុះកិច្ចសន្យា ដោយសាធារណជនអាចចូលរួមជាសាក្សី។ គួរបញ្ជាក់ដែរថា នេះគ្រាន់តែជាឆ្លើយតបគ្នាទៅវិញទៅមកមួយប៉ុណ្ណោះ។

គួររម្លឹកថា បន្ទាប់ពីការវាយតម្លៃរបស់ Allan លើកុនមួយរឿងនេះជាបន្តបន្ទាប់ ទាំងវគ្គ១ និងវគ្គ២ បានធ្វើឱ្យអ្នកនៅក្នុងអាជីពផលិតភាពយន្ត និងអ្នកគាំទ្រកុនខ្មែរជាច្រើនសម្តែងការមិនពេញចិត្ត ដោយមតិខ្លះយល់ឃើញថា ការរិះគន់របស់លោកលើកុនមួយរឿងនេះ ពុំមែនជាការរិះគន់ក្នុងន័យស្ថាបនាឡើយ ព្រោះតែអ្វីដែលលោកលើកឡើង គឺផ្តោតតែលើចំណុចខ្វះខាត ដោយមិនបានលើកនិយាយពីការអភិវឌ្ឍន៍នៃកុនខ្មែរ។
ក្នុងនោះ ក៏មានមតិខ្លះយល់ឃើញថា ការរិះគន់ អាចចាត់ទុកជាការរួមចំណែកកែលម្អ ប៉ុន្តែការកែលម្អនេះ គួរតែធ្វើនៅពេលវេលាសមស្រប ឬពេលដែលអ្នកគាំទ្រទស្សនាហើយ។ ខណៈមតិខ្លះ យល់ស្របនឹងការលើកឡើងរបស់ អ្នក Review ផលិតផលបច្ចេកវិទ្យារូបនេះ៕
Update: ម្ចាស់ផលិតកម្ម LD ប្រកាសថា បើជំនួបវិនិយោគរឿងខ្ទង់ ៨មុឺនដុល្លារ របស់ Allan មិនជោគជ័យ មករកលោក


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ