ជីវិតកម្សាន្ដ
កូនស្រី ខាន់ ជេមស៍ ដើរតាមគន្លងធម៌ និងស្ដាប់ដំបូន្មានឪពុក-ម្ដាយ ខណៈអាជីពសិល្បៈរីកដុះដាល
លោក ខាន់ ជេមស៍ កន្លងមកធ្លាប់អះអាងពីបំណងរបស់ខ្លួនក្នុងការត្រួសត្រាយផ្លូវសម្រាប់កូនៗឲ្យទទួលបានជោគជ័យលើអាជីពសិល្បៈ និងការគាំទ្រពីទស្សនិកជនពិសេស លោកមានចក្ខុវិស័យបន្តអភិវឌ្ឍន៍ខ្លួន និងកូនៗ ទៅជាគ្រាប់ពេជ្រនៅក្នុងសង្គមដោយដឹកនាំវិស័យសិល្បៈកម្ពុជាដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

បច្ចុប្បន្ន តារាចម្រៀងចាស់វស្សាលោក ខាន់ ជេមស៍ កាន់តែសប្បាយចិត្តរីកមុខដូចគ្រាប់ជី បន្ទាប់ពីកូនៗរបស់លោកទាំង ៤ បាននឹងកំពុងដើរតាមគន្លងសិល្បៈដូចលោក ខណៈទីផ្សារគាំទ្រក៏ផ្តើមមានសន្ទុះប្រកៀកប្រកិតមិនចាញ់ឪពុកប៉ុន្មានឡើយ។ អ្វីដែលលោក ជេមស៍ មោទនភាពទៀតគឺ ក្រោយឃើញកូនស្រីរបស់ខ្លួនឈ្មោះ អេមមី ដើរតាមគន្លងធម៌ និងស្ដាប់ដំបូន្មានឪពុក -ម្ដាយ។
លោក ខាន់ ជេមស៍ ថ្លែងពីចំណាប់អារម្មណ៍ឲ្យដឹងថា «ក្នុងនាមលោកជាឪពុកមួយរូបពិតជាសប្បាយចិត្ត និងមានមោទនភាពបំផុត ដែលកូនស្រីរបស់លោកគាត់ដើរតាមគន្លងធម៌ និងស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយហើយលោកក៏សូមគោរពអរគុណពុកម៉ែបងប្អូនដែលបានគាំទ្រ និងចូលចិត្តទស្សនានូវវីដេអូ និងស្ដាប់បទចម្រៀងរបស់កូនស្រីលោក»។

ប្រាកដណាស់ ម្ចាស់បទ “ស្តាយក្រោយ” លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសល្បីឈ្មោះយូរឆ្នាំមកហើយនោះកាលពីថ្មីៗ ក៏បានបង្ហាញឆន្ទៈបណ្តុះដុះខាត់សមត្ថភាពកូនប្រុស-ស្រី ទាំង ៤ នាក់ឲ្យដើរតាមគន្លងសិល្បៈដូចលោក ខណៈលោក ជេមស៍ ចង់ឃើញកូនជោគជ័យនៅក្នុងវិស័យមួយនេះ។ លោកក៏បានផ្តាំដែរថា «កូនត្រូវចងចាំបើកូនខ្សោយ គឺពិភពលោកមួយនេះនឹងបំភ្លេចកូនហើយ»៕
អត្ថបទ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ