ជីវិតកម្សាន្ដ
Hwasa ទម្លាយថា នាងរកលុយបានច្រើនសន្ធឹក តែចង់នៅផ្ទះជួលធម្មតាប៉ុណ្ណោះ
តារាចម្រៀងស្រីកូរ៉េខាងត្បូង Hwasa បានបង្ហើបថា មែនទែនទៅនាងលុយរកបានរាប់សិបលានវ៉ុន (ប្រហែល ៧៥,០០០ ដុល្លារ ទៅ ៧៥០,០០០ ដុល្លារ) ក្នុងមួយខែ ប៉ុន្តែចុងក្រោយបែរជាសម្រេចចិត្តជួលអគារគេរស់នៅវិញ។ ការទម្លាយរបស់នាងគឺតាមរយៈប៉ុស្តិ៍ YouTube កាលថ្ងៃទី ២៤ ខែកញ្ញា របស់ Studio Suje’s ‘Breakfast With Me’ ដោយបានបង្ហាញវគ្គមួយដែលមានចំណងជើងថា “ម្ចាស់ក្សត្រីដើមរបស់ gopchang mukbang, Hwasa, ត្រលប់មកវិញបន្ទាប់ពី ៦ឆ្នាំដែលបានទៅភោជនីយដ្ឋានរបស់នាង។
នៅក្នុងវគ្គនេះ Jang Sung Kyu បានធ្វើឲ្យ Hwasa ភ្ញាក់ផ្អើលដោយការទៅលេងផ្ទះរបស់នាង ហើយដាស់នាងឲ្យភ្ញាក់។ គាត់បានបញ្ចេញមតិថា កន្លែងរបស់តារារ៉េបរូបនេះរស់នៅហាក់ដូចជាថ្លៃខ្លាំង។ វាអាចមានតម្លៃប្រហែល ៥ ពាន់លានវ៉ុន ប៉ុន្តែនេះគ្រាន់តែអគារជួលមួយប៉ុណ្ណោះ។ Hwasa បានឆ្លើយតបទៀតថា ខ្ញុំតែងតែរស់នៅកន្លែងជួល។ មនុស្សនៅជុំវិញខ្ញុំប្រាប់ខ្ញុំឲ្យទិញអគារមួយ។ តែទំហំដែលខ្ញុំនៅឥឡូវនេះគឺសំខាន់ខ្លាំងណាស់ ហើយវាក៏សមល្មមផងដែរ។
ទន្ទឹមនោះដែរ នាងបានចែករំលែកថា ខ្លួនបានសម្រេចចិត្តលើផ្ទះបច្ចុប្បន្ននៅពេលឃើញដំបូង ដោយបន្ថែមថា ខ្ញុំគិតថា ការចាប់អារម្មណ៍ដំបូងគឺសំខាន់ សូម្បីតែពេលជួបមនុស្សក៏ដោយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចដឹងថាមាននរណាម្នាក់មិនស្មោះត្រង់ឬល្អបែបណា។
Jang Sung Kyu បានរៀបរាប់ពីបទចម្រៀងដ៏ល្បីរបស់នាង ‘Twit’ និង ‘Maria’ ដោយសួរថា តើនាងមានអារម្មណ៍ស្រដៀងគ្នាដែរទេ នៅពេលបង្កើតពួកគេឡើងមក។ Hwasa បានឆ្លើយថា ពេលបង្កើតពួកគេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំចង់ដោះលែងពួកគេឲ្យបានឆាប់។ Hwasa ក៏បានបានសារភាពទៀតថា តាមរយៈបទចម្រៀងទាំងប៉ុន្មាននោះនាងទទួលបានប្រាក់កម្រៃច្រើនសន្ធឹក អាចថាប្រហែលរាប់សិនលានវ៉ុនឯណោះ តែខ្លួនព្យាយាមមិនផ្ដោតសំខាន់លើវាពេកទេ។
ក្នុងអំឡុងពេលវគ្គនោះផងដែរ Jang Sung Kyu បានរៀបចំអាហារពេលព្រឹករបស់ Hwasa គឺ gopchang និង sundubu-jjigae ដែលនាងបានស្នើសុំ គ្រាន់តែឃើញភ្លាមនាងថា Gopchang គឺជាអាហារព្រលឹងសម្រាប់ខ្ញុំ។ គ្រាន់តែឃើញវាធ្វើឲ្យភ្នែកខ្ញុំភ្លឺច្បាស់ជាងមុនទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់