Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan

បានផុស

នៅ

ផលិតករនិងជាអ្នកដឹកនាំសម្តែង លោក លៀក លីដា បានចេញមកឆ្លើយតបដោយបង្ហាញការខកចិត្ត ចំពោះការរិះគន់ពីសំណាក់ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Allan ដែលនិយាយថារឿង “ប្រវត្តិស្នេហ៍នាងនាថ” ឬនាងនាថ វគ្គ២ សាច់រឿងចាញ់វគ្គ១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរិះគន់របស់អ្នកលេងហ្វេសប៊ុករូបនេះ ខណ:ដែលរឿង “ប្រវត្តិស្នេហ៍នាងនាថ” វគ្គ២ បាននឹងកំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួន ក៏ស្រាប់តែលេចមុខបុគ្គលខាងលើបានចេញមុខរិះគន់ ដោយមិនសំចៃមាត់ថា ក្រោយលោកទស្សនារួចគឺឃើញថារឿង” នាងនាថ”វគ្គ២សាច់រឿងកាលពីចាញ់វគ្គ១ទៅទៀត។ប្រតិកម្មឆ្លើយតបភ្លាមៗនេះលោក លៀក លីដា បាននិយាយខ្លីថា”បើប្អូនមិននិយាយខ្ញុំប្រហែលជាមិនហ៊ានស្មានថាប្អូនល្ងង់ដល់ម្លឹងទេ”។

ការបញ្ចេញមតិរិះគន់ពីសំណាក់អ្នកទស្សនារូបនេះគឺបានក្លាយជាប្រធានបទនៃកាវែកញែករបស់អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដោយអ្នកខ្លះគាំទ្រការលើកឡើងមួយចំណែកឯអ្នកខ្លះទៀតយល់ ថាការរិះគន់ខាងលើជាការទម្លាក់តម្លៃភាពយន្តឬកំ ពុងបំបាក់ទឹកចិត្តដល់ស្នាដៃអ្នកនិពន្ធជាដើម។

ផលិតករភាពយន្ត និង ជាអ្នកដឹកនាំសម្តែងរឿង លោក លៀក លីដា កន្លងមកបានចាត់ទុកថាវិស័យសិល្ប និងភាពយន្តគឺជាផ្លូវយ៉ាងសំខាន់ដើម្បីផ្សព្វផ្សាយប្រទេសយើងទៅកាន់ឆាកអន្តរជាតិ។ លោក លៀក លីដា ក៏បានទទូចឲ្យមានការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល។

គួររម្លឹកថាលោកលៀក លីដា ធ្លាប់បាននិយាយដែរថា រឿងប្រវត្តិស្នេហ៍នាងនាថគឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យ ហើយនៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្ប:វ ប្បធម៌របស់ខ្មែរយើងជាពិសេសខ្លឹមសារនៃការអប់រំនិងតម្លៃនៃសន្តិភាព៕ អត្ថបទ៖ ចាន់រ៉ា

អត្ថបទពាក់ព័ន្ធ៖

ផ្ទុះការវែកញែក! ក្រោយអ្នក Review ផលិតផលបច្ចេកវិទ្យាម្នាក់ វាយតម្លៃកុនខ្មែរ រឿង “នាងនាថ វគ្គ២”
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មេសហជីពមួយលើកទឹកចិត្តសហជីពដឹកនាំកម្មករចូលរួមដំណើរទស្សនកិច្ចស្វែងយល់តាមព្រំដែន

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

កម្រ​ណាស់! ចិន​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ត្រាំ បង្កើនវោហាសាស្រ្តពាណិជ្ជកម្មការពារ​និយម ដោយ​ជំរុញ​គោលនយោបាយបង្កើន​ពន្ធ​

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជាន់ខ្ពស់ចិន ថា ចិនតែងចាត់ទុកកម្ពុជាជាអាទិភាពក្នុងនយោបាយការបរទេសរបស់ខ្លួន

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងមុខងារសាធារណៈ រៀប​ចំសិក្ខាសាលា ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែង ក្នុងវិស័យក្រសួងអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម