Connect with us

ជីវិតកម្សាន្ដ

ល្បីថា តារាកូរ៉េ Kim Soo Hyun លែងលះ ទាំងមិនទាន់រៀបការបានម្ដងផង

បានផុស

នៅ

កាលពីថ្ងៃទី ២៤ ខែកញ្ញា យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Kim Soo Hyun បានលែងលះគ្នា បន្ទាប់ពីរៀបការបាន ៥ ឆ្នាំ។ ភ្លាម​ៗ​ព័ត៌មាន​នេះ​ដែរ វាបាន​ក្លាយ​ជា​ប្រធានបទ​ដ៏ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​។ ស្របពេលដែលអ្នកលេងអ៊ីនធឺណែតទាំងអស់មានការយល់ច្រលំ និងច្របូកច្របល់ ដោយសារតែពួកគេមិនដឹងថា តើនៅពេលណាដែលតារាប្រុសវ័យ ៣៦ រៀបការដោយសម្ងាត់ ហើយថាប្រពន្ធរបស់គាត់គឺជានរណា។

ទោះជាយ៉ាងណាក៏ដោយ Kim Soo Hyun ដែលអ្នកគាំទ្រគិត និង Kim Soo Hyun ដែលសារព័ត៌មានរាយការណ៍នោះ​ តាមពិតទៅថា ពួកគេគឺជាមនុស្សពីរនាក់ផ្សេងគ្នា។ ដោយ​សារ​តែ​មាន​ឈ្មោះ​ដូច​គ្នា ទើបបណ្ដាលឲ្យមហាជនមានការយល់​ច្រឡំ​ថា Kim Soo Hyun តួ​សម្តែង​ក្នុងរឿង Queen of Tears បាន​លាក់​បាំង​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ពី​ទស្សនិកជន ហើយ​ឥឡូវ​ត្រូវ​បាន​លាត​ត្រដាង​ពី​ការ​លែងលះទៅវិញ។

តារា​សម្ដែង Kim Soo Hyun​ បានបញ្ចប់ដំណើរការលែងលះជាមួយអ្នកជំនួញ Cha Min Geun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា អ្នក​ដែល​បាន​រៀបរាប់​ក្នុង​ព័ត៌មាន​បែកបាក់​អាពាហ៍ពិពាហ៍​ខាង​លើ ​គឺ​តារា​សម្ដែង Kim Soo Hyun។ ថ្មីៗនេះ នាងបានបញ្ចប់ដំណើរការលែងលះជាមួយអ្នកជំនួញ Cha Min Geun (ត្រូវបានគេស្គាល់ថា Matthew Shampine)។ គូស្នេហ៍មួយគូនេះបានរៀបការនៅឆ្នាំ ២០១៩។ បច្ចុប្បន្ននេះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលែងលះ និងការឃុំឃាំងរបស់ Kim Soo Hyun និងកូនស្រី Cha Min Geun ត្រូវបានរក្សាទុកជាសម្ងាត់។

ងាកមកកាន់តារាស្រី Kim Soo Hyun មែនទែនទៅនាងបានចូលប្រឡូកក្នុងពិភពកំសាន្តជាតារាម៉ូដែល បន្ទាប់ពីបានឈ្នះការប្រលងកំពូលតារាម៉ូដែលកូរ៉េ-ចិនក្នុងឆ្នាំ ២០០៥។ បន្ទាប់ពីនោះមក នាងក៏បានចូលប្រឡូកក្នុងវិស័យសម្តែង និងបង្ហាញមុខជាតួសម្តែងក្នុងកម្មវិធី Queen of the Game ដោយ SBS ។

ជាមួយគ្នានេះដែរ តារាសម្តែងប្រុស Kim Soo Hyun ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយតារាសម្តែង Kim Ji Won បន្ទាប់ពីសហការគ្នាក្នុងរឿង Queen of Tears ។ គូស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​បង្ហោះ​រូបថត​ជា​បន្តបន្ទាប់​ដែល​មាន​រូប​រាង​ស្រដៀង​គ្នា​ដោយ​ប្រើ​អង្គរក្ស​ដូច​គ្នា។ ឆ្លើយតប​នឹង​ការ​សង្ស័យ​ទាក់ទង​នឹង​ការ​ណាត់​ជួប​នេះ អ្នកគ្រប់គ្រង​របស់​តារា​ទាំងពីរ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។

លើសពីនេះ Kim Soo Hyun ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Lim Na Young និង Kim Sae Ron ។ កាល​ពី​ខែ​មិថុនា តារា​សម្ដែង​ និង​ Lim Na Young ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជជែក​គ្នា​យ៉ាង​ស្និទ្ធស្នាល​ក្នុង​កម្មវិធី​តន្ត្រី​មួយ។ កាល​ពី​ខែ​មេសា តារា​សម្ដែង Kim Sae Ron បាន​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​តារា​វ័យ​ចំណាស់ Kim Soo Hyun ដោយ​បង្ហោះ​រូបថត​អ្នក​ទាំង​ពីរ​រួម​ទាំង​ថ្ពាល់​ដាក់​គ្នា។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Hwasa ទម្លាយថា នាងរកលុយបានច្រើនសន្ធឹក តែចង់នៅផ្ទះជួលធម្មតាប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

សាច់ជ្រូក សាច់មាន់ មិនឡើងថ្លៃទេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម១៦ នាទី មុន

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ ករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់នៅខេត្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ប្អូនស្រីលោក គីម៖ ​នាវាមុជ​ទឹក​នុយក្លេអ៊ែរ អាមេរិកដែល​ចត​នៅ​កូរ៉េ​ខាង​ត្បូង ជា​ការ​គំរាមកំហែង

ព័ត៌មានជាតិ២៣ នាទី មុន

អង្គភាពជំនាញ ប្រាប់ពលរដ្ឋរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បើគ្រប់អាយុ១៥ឆ្នាំ ឬផុតសុពលភាព

ជីវិតកម្សាន្ដ២៧ នាទី មុន

ល្បីថា តារាកូរ៉េ Kim Soo Hyun លែងលះ ទាំងមិនទាន់រៀបការបានម្ដងផង

Sokha Hotels

ព័ត៌មានពេញនិយម