Connect with us

ជីវិតកម្សាន្ដ

​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

បានផុស

នៅ

កូនស្រីច្បងរបស់តារាសម្ដែងរាងល្អិតនាង Gubgib Sumonthip និងតារាប្រុសថៃកាត់តៃវ៉ាន់លោក Bie Thasapak ដែលមានឈ្មោះថា បាវប៉ាវ នាពេលនេះនាងតូចមានអាយុ ៨ ឆ្នាំហើយ ព្រមទាំងចាប់ផ្តើមដើរ​តាម​គន្លង​ឪពុក​មិនថាចម្រៀងឬការសម្ដែងរឿងភាគចិនបុរាណនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនស្រីច្បងរបស់គូស្នេហ៍តារាសម្ដែងទាំងពីររូបនេះ បានទៅប្រគំតន្ត្រី និងរាំជាមួយឪពុក Bie​ ដោយទទួលបានការទះដៃសាទរយ៉ាងខ្លាំង។ ដោយ​សារ​តែ​ជំនាញរាំដ៏ប៉ិនប្រសប់ និង​ទំនុក​ចិត្តរបស់នាងបើទោះជាត្រឹមតែអាយុទើបតែ៨ឆ្នាំក៏ដោយ។

តារាសម្ដែង Gubgib ដែលជាម្ដាយបានបង្ហោះរូបភាពរបស់កូនស្រីប៉ុន្មានសន្លឹកអមដោយក្បាច់រាំនិងទឹកមុខមាំទាំ រួមជាមួយនឹងការសរសេរចំណងជើងថា «​សូមស្វាគមន៍មកកាន់យុគសម័យថ្មី!​ កូនស្រីម្ដាយចាប់ផ្ដើមដើរតាមគន្លងឪពុក មិនថាការរាំ ច្រៀង និងសម្ដែងនោះទេ ​នាងចាប់ផ្តើមធំពេញវ័យហើយ! ម្ដាយមាន​មោទនភាព​ចំពោះ​កូន បើ​កូន​ពិត​ជា​ចូល​ចិត្ត​មែន កូន​ខំ​បន្ត​ទៀត ក្មេង​ជំនាន់ក្រោយពីតជាពូកែៗណាស់»។

យ៉ាងណាក៏ដោយ បន្ទាប់ពីតារាស្រីនិយមដើរតួឆ្នាសឆ្នើមឬបែបកំប្លែង Gubgib បានបង្ហោះនូវរូបភាពរបស់កូនស្រីច្បង ទស្សនិកជនជាច្រើនបានតម្រង់មកថា ប៉ាវប៉ាវនឹងដើរតាមគន្លងឪពុកជាក់ជាមិនខានឡើយ ជាពិសេសមិនថារូបសម្រស់និងសមត្ថភាពរបស់នាងតូចទេ គឺរហ័សរហួននិងមានដុងកាត់តាមឪពុកម្ដាយច្បាស់ណាស់។

គួរបញ្ចាក់ដែរថា តារាស្រី Gubgib បានសម្រេចរៀបការជាមួយតារាប្រុសលោក Bie Thasapak កាលពីឆ្នាំ២០១៦ ដោយទទួលបានចំណងដៃកូនស្រី២នាក់ កូនច្បងឈ្មោះថាប៉ាវប៉ាវ និងកូនពៅឈ្មោះប៉ាវប៉ី​។ គូស្នេហ៍នេះ ក៏ធ្លាប់ធ្វើឲ្យគេច្រណែននឹងជីវិតគូផងដែរ ក្នុងពេលដែលស្វាមីតែងតែយកចិត្តទុកដាក់មើលថែគ្រួសារយ៉ាងមានសុភមង្គលបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Gubgib កាលមិនទាន់កែសម្ផស្ស ប្លែកខុសគ្នាឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម