ជីវិតកម្សាន្ដ
ម្ចាស់ផលិតកម្ម LD ប្រកាសថា បើជំនួបវិនិយោគរឿងខ្ទង់ ៨មុឺនដុល្លារ របស់ Allan មិនជោគជ័យ មករកលោក
មុននេះ លោក លៀក លីដា បានចេញមុខមកបញ្ជាក់ជុំវិញការរិះគន់ រឿងប្រវតិ្តស្នេហ៍នាងនាថ វគ្គ១ និងវគ្គ២ ដែលកំពុងចាក់បញ្ចាំង និងទទួលបានការគាំទ្រច្រើនថា ក្រោយការរិះគន់របស់ Allan លើរឿងប្រវត្តិស្នេហ៍នាងនាថ វគ្គ១ លោកគិតថា នោះអាចជាការខកចិត្តក្នុងនាមជាទស្សនិកជន ប៉ុន្តែនៅពេលដែលការរិះគន់នេះ កើតឡើងជាលើកទី២ លោកយល់ថា នោះជាចេតនា និងតាំងចិត្តធ្វើ។
ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ក៏ព្រោះតែបុគ្គលរូបនោះ បានបង្ហាញការទន្ទឹងរង់ចាំនូវវគ្គ២ ដោយសរសេរថា “can’t wait” ជាមួយនឹង poster ត្រៀមចេញ បើទោះបីជាខ្លួនធ្លាប់បានបញ្ជាក់ថា ខកចិត្តនឹងវគ្គ១ ខ្លាំងកម្រិតណាក៏ដោយ។

លោក លៀក លីដា ក្នុងនាមជាផលិតករ និងម្ចាស់ផលិតកម្មផ្ទាល់ បានបញ្ជាក់ជាសាធារណៈថា រាល់ការផលិតកុន លោកតែងរកមើលចំណុចខ្វះខាតរបស់ខ្លួនជានិច្ច ទាំងពីអ្នករួមអាជីព និងសាធារណជន ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទោះយ៉ាងណា ក៏រឿងនោះ មិនដល់កម្រិតសូន្យនោះដែរ ហើយលោកពិតជាទទួលយកនូវចំណុចខ្វះខាត។ ប៉ុន្តែក្នុងមានជាប្រធានសមាគមផលិតករវ័យក្មេងមួយរូបដែរ លោកចង់ញែកឱ្យដាច់រវាងអ្នកកេងចំណេញពីកុន ដោយសារតែនេះ គឺប៉ះពាល់ដល់វិស័យផលិតកុនទាំងមូល។
ទន្ទឹមនេះ លោកក៏បានបង្ហើបពីអ្នកវិនិយោគរឿងរបស់លោក Mr.Ken ជាមនុស្សតែម្នាក់ដែលបានឆ្លងឆ្លើយការវិនិយោគជាមួយ Allan និងគ្រោងណាត់ជួបផ្ទាល់នៅស្អែកនេះដែរនោះ គឺជាមនុស្សដែលជឿជាក់លើលោកកន្លងមកដែរ ហើយថែមទាំងបានអញ្ជើញលោកចូលរួមជំនួបស្អែកដែរ។ លោកថា លោកបានបដិសេធមិនទៅ ក៏ព្រោះតែលោកយល់ថា បើសិនជាការវិនិយោគនោះ មិនជោគជ័យឬយ៉ាងណា អាចក្រែងថា Allan ចាត់ទុកគាត់ជាអ្នករារាំងដំណើររបស់ខ្លួន។
លោក លៀក លីដា បន្ថែមថា ប៉ុន្តែបើសិនជាការជួបគ្នានឹង Mr.Ken នៅថ្ងៃស្អែកនេះមិនជោគជ័យ អ្នកវិនិយោគបដិសេធមិនវិយោគយ៉ាងណានោះ Allan អាចមករកលោកបាន លោកនឹងហ៊ានទទួលផ្តល់ការវិនិយោគជូន ដោយគ្រាន់តែមានការសន្យាដូចនឹងលោក Sokhorn Oeun ឬ Mr.ken ដែរ។
គួរជម្រាបថា ការឆ្លើយតបនេះ គឺបន្ទាប់ពី Allan បានវាយតម្លៃគុណភាពផលិតកុនដែលកំពុងចាក់បញ្ចាំង របស់ផលិតកម្ម LD និងបានចេញមកអះអាងជាមួយបុគ្គលម្នាក់ថា ខ្លួនអាចផលិតកុនគុណភាពដែលខ្លួនចង់បាន ជាប្រភេទរឿង Sci-fi បាន ដោយថវិការដែលខ្លួនត្រូវការដើម្បីថត ត្រឹមតែ ៨ម៉ឺនដុល្លារ ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង