ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ថា អ្នកគាំទ្រ ចង់ឲ្យធ្វើ Solo Concert ជាលើកទី ៣
អ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងជើងចាស់ទឹកសំឡេងមិនចេះរីងស្ងួត បានបង្ហើបឲ្យដឹងថា ដោយមានការសំណូមពរពីសំណាក់អ្នកគាំទ្រទាំងក្នុង និងនៅក្រៅប្រទេស ចង់ឲ្យធ្វើ Solo Concert ជាលើកទី ៣ នោះ អ្នកនាងកំពុងពិចារណាលើរឿងនេះសិន។

កំពូលតារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ប្រសិនបើខ្លួនរៀបចំព្រឹត្តិការណ៍ Solo Concert នេះជាលើកទី៣ សម្រាប់អ្នកនាងដោយរាប់តាំងពីឆ្នា១៩៩៧ មកនោះ។ អ្នកនាងលើកឡើងថា មាន Fans ជាច្រើនទាំងក្នុងប្រទេស ក្រៅប្រទេសដែលសំណូមពរហើយសំណូមពរទៀតឲ្យខ្ញុំធ្វើ Solo Concert ។ សូមអរគុណណាស់ដែលនៅតែជឿជាក់នាងខ្ញុំ ពេជ្ជតា»។
តារាចម្រៀង ម៉េង កែវពេជ្ជតា បាននិយាយទៀតថមិនចម្លែកទេសម្រាប់អ្នកនាងព្រោះបើសិនជាខ្លួនធ្វើ Solo Concert ក្នុងស្រុកលើកនេះ គឺ ជាលើកទី៣ ហើយរាប់តាំងពីឆ្នា១៩៩៧ មកហ្វេនៗជាច្រើនធ្លាប់បានឃើញ និងចងចាំ។ ចំណែកក្រៅស្រុកវិញមិនបាច់រាប់ទេច្រើនពេកហើយក្នុងមួយលើកៗច្រៀងមិនតិចជាង ៥០បទឡើយមានតែលើសផងមានគ្រប់ចង្វាក់ គ្រប់រស់ជាតិ ឲ្យតែភ្លេងអាចលេងបាន និងអាស្រ័យដោយពេលវេលាដែលគេឲ្យយើង។

តារាចម្រៀងលំដាប់ប្រទេសកម្ពុជាអ្នកនាង ម៉េង កែវពេជ្ជតា បានប្រាប់បន្ថែមទៅកាន់អ្នកគាំទ្រថា ចាំបន្តិចណាFans ចាំខ្ញុំរកបទចម្រៀងសិនមិនដឹងថាត្រូវច្រៀងបទណាទុកបទណីទេ។ យ៉ាងណាមិញមានអ្នកគាំទ្រជាច្រើនបានដាក់ក្តីសង្ឃឹមថាអ្នកនាង ម៉េង កែវពេជ្ជតា នឹងរៀបចំធ្វើ Solo Concert ឆាប់ៗខាងមុខដើម្បីផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនគ្រប់ស្រទាប់វ័យ។

គេកត់សម្គាល់ឃើញថា អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យរៀងច្រើនបន្តិចក្តីតែតារាស្រីនេះនៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សាចម្រៀងគ្រប់មជ្ឈដ្ឋាន ពោលគឺទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗយុវវ័យផងដែរ ខណៈអ្នកនាងត្រូវបានគេចាត់ទុកដែរថាជា រាជនីសម្លេងពិរោះរណ្តុំចិត្ត៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់