ជីវិតកម្សាន្ដ
អតីតតារាកំប្លែង នាយគ្រោង វ័យកាន់តែចាស់ ថែមទាំងមានជំងឺប្រចាំកាយច្រើនមុខ កំពុងរស់ខេត្តកំពង់ស្ពឺ
រំលឹកដល់ឈ្មោះអតីតតារាកំប្លែងជើងចាស់អំឡុងទសវត្សរ៍៩០ នាយ គ្រោង ឈ្មោះពិត គឺលោក ឡាំប៊ុន សេនទស្សនិកជនពិតជានៅចាំច្បាស់ ខណ:កន្លងមកតារាកំប្លែងរូបនេះ ធ្លាប់មានឈ្មោះបោះសំឡេងយ៉ាងខ្លាំង កាលដែលលោកនៅមានសមត្ថភាពកំប្លែងនិងសម្តែងលើវិថីសិល្ប:។

ទោះបីជាយ៉ាងណា បន្ទាប់សាងប្រជាប្រិយភាពល្បីរន្ទឺក្នុងអាជីពកំប្លែងអស់រយ:ពេលយូរឆ្នាំក្រោយមក ក៏បាត់វត្តមានរបស់តារាកំប្លែងរូបនេះ ពីលើឆាកទូរទស្សន៍ទាំងស្រុង ដែលគិតរហូតមកទល់ពេលនេះ គឺមានរយ:ពេលជិត២០ឆ្នាំទៅហើយ។ ការបាត់វត្តមានតារាកំប្លែងរូបនេះបានធ្វើទស្សនិកជន និងអ្នកគាំទ្រតែងបង្ហាញការនឹករលឹក ចង់ដឹងពីសុខទុក្ខរបស់លោកតា គ្រោង ផងដែរ។
ដោយឡែកថ្មីៗនេះ មានប្រភពបានបង្ហើបឲ្យដឹងមកថា ស្ថិតក្នុងវ័យកាន់តែចាស់ សព្វថ្ងៃអតីតតារាកំប្លែងរូបនេះ ក៏កំពុងរស់នៅយ៉ាងកម្សត់ ដោយមិនត្រឹមតែជួបការខ្វះខាត ថែមទាំងមានជំងឺប្រចាំកាយទៀតផង។ ជាមួយគ្នានេះ ក៏មានអំពាវនាវមហាជននិងអ្នកគាំទ្រជួយដល់លោកផងដែរ។
អតីតតារាកំប្លែងជើងចាស់នាយ គ្រោង បានបញ្ជាក់ថា មកដល់ពេលនេះលោកមានវ័យ៧២ឆ្នាំហើយ ដោយបច្ចុប្បន្នលោករស់នៅស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ។ លោកឡាំ ប៊ុនសេន ហៅនាយ គ្រោង ធ្លាប់បានប្រាប់ថា សព្វថ្ងៃលោកកើតជំងឺរលាកថ្លើម, ជំងឺក្រពះ-ពោះវៀន និងទឹកនោមផ្អែមយូរឆ្នាំហើយ ប៉ុន្តែលោកមិនបានប្រាប់ឲ្យមហាជនឲ្យបានដឹងឡើយ។
គួរបញ្ជាក់ថា ដំបូងឡើយ លោកគឺជាក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាមួយនាយ ខ្ជិប, នាយ តឹង, នាយ ចាបចៀន, តាមឿក, យាយណាង, យាយអឿន, តា វីតាមីនសេ, នាយ កុយ និង នាយ ក្រឹម ជាដើម។ លោកគឺជាសិល្បករខ្មែរម្នាក់ ដែលបានផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនរាប់លាននាក់ តាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់លោក៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច