Connect with us

ជីវិតកម្សាន្ដ

រូបភាពមួយសន្លឹករបស់ Zhao Liying ជួយភូមិនេសាទនៅចិនក្លាយជាអ្នកមាន

បានផុស

នៅ

ឥទ្ធិពលរបស់សិល្បករមកលើអ្នកគាំទ្ររបស់ពួកគេ​ គឺតែងតែជាអ្វីមួយដែលមិនពិបាកយល់នៅក្នុងពិភព showbiz ។ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​របស់​ពួកគេ ការ​នាំ​យក​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ទៅ​កាន់​ទឹកដី​មួយ​ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​មិន​អាច​ធ្វើ​បាន។

ក្នុងអំឡុងឆ្នាំបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ តារាសម្ដែងស្រី Zhao Liying បានចែករំលែករូបថតមួយឈុតដែលពាក់ផ្កានៅលើសក់របស់នាង ហើយភ្លាមៗនោះមានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ ចាប់តាំងពីពេលនោះមក ភូមិនេសាទតូចមួយ ជាកន្លែងដែលនាងបានថតរូប ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅក្វាងចូវ។

រូបភាពដែល Zhao Liying បានស្លៀកថតរូបក្នុងភូមិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិការសន្សំរបស់មនុស្សនៅទីនេះក្នុងឆ្នាំ ២០២៣ នឹងកើនឡើង ២៤៣ លានយន់ បើធៀបនឹងឆ្នាំ ២០២២ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភូមិ​នេសាទ​តូច​តែ​មួយ​គត់​មាន​ហាង​ធ្វើ​អំបោះ​ផ្កា ៣០០ ភោជនីយដ្ឋាន ៩៨ កន្លែង​បម្រើ​សេវាកម្ម​អាហារ និង​ផ្ទះ​ស្នាក់​ចំនួន ១២។ មិន​ត្រឹម​តែ​ឈប់​នៅ​តំបន់​ភូមិ​នេសាទ​ទេ តំបន់​ជិត​ខាង​ក៏​ទទួល​បាន​ឥទ្ធិពល​សេដ្ឋកិច្ច និង​កំណើន​គួរ​ឲ្យ​កោត​សរសើរ។ ទងផ្កាបច្ចុប្បន្នមិនត្រឹមតែជានិមិត្តរូបនៃភូមិនេសាទប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជានិមិត្តសញ្ញាវប្បធម៌របស់ហ្វូជៀនថែមទៀតផង។

យ៉ាងណាក៏ដោយ នេះក៏សបញ្ជាក់យ៉ាងច្បាស់អំពីជាតិនិយមរបស់ តារាស្រីចិនវ័យ៣៦ឆ្នាំ ឥទ្ធិពលវិជ្ជមានរបស់ Zhao Liying នេះត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មាន People’s Daily ជាសក្ខីភាពថានាងជាគឺមនុស្សម្នាក់ដែលអាចទាញឲ្យអ្នកគាំទ្រដើរតាមដោយឥតសង្ស័យោឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ដេចចិន ប្រើវិធីចម្លែករក្សាកម្ដៅពេលរងា ដែលធ្វើឲ្យអ្នកបម្រើក្នុងវាំងវេទនា និងឈឺចាប់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម