Connect with us

ជីវិតកម្សាន្ដ

ដោយសារជីវភាព! តារាសម្តែងជើងចាស់ សម្ភ័ស ប៊ុនសុន នៅតែចេញថតមិនរុញរា ដើម្បីរកលុយព្យាបាលជំងឺ

បានផុស

នៅ

អតីតតារាភាពយន្តជើងចាស់អ្នកស្រី សម្ភ័ស ប៊ុនសុន ទោះបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ និងមានវ័យកាន់តែចាស់ តែអ្នកស្រីនៅតែប្រឹងខំត្រដរលក់នំតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមជីវិត ក្រៅពីឱកាសសម្តែងដែលផលិតករធ្លាប់ផ្តល់ឲ្យអ្នកស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីរបរទូលនំលក់តាមផ្សារ និងចិញ្ចើមផ្លូវតារាជើងចាស់រូបនេះ ក៏ទទួលបានឱកាសពីផលិតករដើម្បីថតសម្តែងរឿងខ្លះៗ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត និងព្យាបាលជំងឺផងដែរ។ អ្នកស្រីបានឲ្យដឹងថា ថ្វីត្បិតត្រូវចេញថតនៅក្នុងព្រៃភ្នំកាត់ខ្យល់ហាលភ្លៀង ក៏មិនរុញរាដែរ ព្រោះដើម្បីលុយទិញថ្នាំ និងម្យ៉ាងទៀតបានលុយខ្លះ សម្រាប់ធ្វើបុណ្យនារដូវបុណ្យភ្ជុំនេះ។

តារាជើង សម្ភ័ស ប៊ុនសុន បានបញ្ជាក់ប្រាប់ថាដោយ សារតែជីវភាពខ្វះខាតខ្លាំងខ្ញុំបានតស៊ូមកថតទោះជាត្រូវដើរកាត់ភ្លៀង ខ្យល់បក់រងារខ្លាំងអ័ព្ទធ្លាក់ខ្លាំងនារ ដូវវស្សារនៅតំបន់ភ្នំ ដើរអិល ហើយស្អិត ពិបាកដើរក៏ ដោយដើម្បីបានថវិការព្យាបាលជំងឺនិងបានបច្ច័យធ្វើ បុណ្យនារដូវភ្ជុំបិណ្ឌនេះ”។

តារាជើងចាស់រូបនេះ ក៏បានអំពាវនាវសុំជំនួយសប្បុរសធម៌ ដើម្បីជួយដល់អ្នកស្រីផងដែរ ក៏ព្រោះតែពេលនេះ ខ្លួនកំពុងជួបការខ្វះខាតខ្លាំង។ សម្រាប់សប្បុរសជន ដែលមានបំណងជួយអ្នកស្រី អាចផ្តល់ជូនតាមរយៈគណនីធនាគារ ABA អ្នកស្រី 003390137 (Bunson KONG) ។

គួរជម្រាបថា ជារឿយៗតារាសម្តែងរូបនេះ ត្រូវបានអ្នកធ្វើដំណើរ ប្រទះឃើញអង្គុយលក់នំហាលខ្យល់ភ្លៀងរងារញ័រខ្លួនដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។ តាមរយៈរូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសកន្លងមក គឺបង្កការចាប់អារម្មណ៍និងក្តីអាណិតអាសូរ សម្រាប់មហាជន អ្នកគាំទ្រ ពិសេសអ្នកដែលបានធ្វើដំណើរឆ្លងកាត់។

អ្នកស្រី សម្ភ័ស ប៊ុនសុន គឺជាសិល្បការិនីម្នាក់ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀត ដែលកំពុងមានជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។ អ្វីដែលអភ័ព្វជាងនេះទៀតនោះ គឺអ្នកស្រីពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម