ជីវិតកម្សាន្ដ
Min Hee Jin ចោទ HYBE ថា ឲ្យលុយបំបិទមាត់នាងចាកចេញពីក្រុមហ៊ុន
នៅថ្ងៃទី ២៦ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយ JoongAng Ilbo បានចេញផ្សាយបទសម្ភាសន៍ផ្តាច់មុខជាមួយ Min Hee Jin អតីតនាយកប្រតិបត្តិនៃ ADOR។ នៅក្នុងបទសម្ភាសន៍ Min Hee Jin បានអះអាងថា «បន្ទាប់ពីតុលាការបានអនុម័តសំណើសុំដីកាហាមឃាត់របស់ខ្ញុំក្នុងការរារាំងការបណ្តេញចេញរបស់ខ្ញុំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិសាមញ្ញក្នុងខែឧសភា HYBE បានផ្តល់ប្រាក់ឲ្យខ្ញុំដើម្បីចាកចេញពីក្រុមហ៊ុន».
Min Hee Jin ក៏បានបន្ថែមថា ស្នូលនៃជម្លោះនេះមិនមានជាប់ទាក់ទងនឹងអ្វីធំដុំនោះទេ ដូចជាការរីកចំរើនរបស់ក្រុមហ៊ុន ឬការកែលម្អប្រព័ន្ធដែលមានស្រាប់។ វាគ្មានអ្វីក្រៅពីការអនុវត្តជាសាធារណៈដែលបញ្ជាដោយប្រធានក្រុមហ៊ុនមេដែល មានអារម្មណ៍អាក់អន់ចិត្តដោយក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ។
មិនត្រឹមតែប៉ុណ្ណឹងទេ Min Hee Jin ថែមទាំងបញ្ចាក់ទៀតថា HYBE បានព្យាយាមបន្ថែមទៀតដើម្បី បំភ្លៃការពិតអំពីភាពជោគជ័យរបស់ NewJeans នៅក្នុងប្រទេសជប៉ុន ហើយបានផ្ញើអត្ថបទបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងទៅកាន់អ្នកសារព័ត៌មានក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ មិននៅស្ងៀមឡើយ ជាការឆ្លើយតបទៅនឹងការអះអាងរបស់ Min Hee Jin នៅក្នុងបទសម្ភាសន៍ JoongAng Ilbo ក្រុមហ៊ុន HYBE បាននិយាយឡើងជាមួយនឹងការបដិសេធដូចខាងក្រោម។
១ HYBE មិនដែលផ្តល់លុយឲ្យ Min Hee Jin ដើម្បីចាកចេញពីក្រុមហ៊ុនទេ។
២ សវនកម្មផ្ទៃក្នុងត្រូវបានចាប់ផ្តើមដោយផ្អែកលើភស្តុតាងដែលអាចទុកចិត្តបាន ហើយមិនត្រូវបាន បញ្ជាដោយខុសច្បាប់ ដូចដែល Min Hee Jin អះអាងនោះទេ។
៣ Min Hee Jin និង ADOR បានអនុវត្តសេរីភាពកាន់តែច្រើនពីការជ្រៀតជ្រែករបស់ HYBE ហើយទទួលបានមូលនិធិ ការគាំទ្រ ការព្យាបាលប្រកបដោយគុណភាព និងជំនួយផ្សព្វផ្សាយច្រើនជាងស្លាកសញ្ញារងផ្សេងទៀត។ ម្យ៉ាងវិញទៀត HYBE ក៏មិនបាន បំពានលើការសន្យារបស់ខ្លួនក្នុងការមិនជ្រៀតជ្រែកក្នុងស្លាករបស់ Min Hee Jin ដូចដែលមនាងបានអះអាងនោះទេ។
៤ HYBE មិនដែលផ្ញើអត្ថបទទៅអ្នកកាសែតក្រៅប្រទេស ដែលបង្កាច់បង្ខូច Min Hee Jin ថែមទៀត។
៥ ទាក់ទងនឹងអត្ថបទកែតម្រូវលើការលក់អាល់ប៊ុមរបស់ NewJeans HYBE គ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថា វិញ្ញាបនប័ត្រដែលផ្តល់រង្វាន់ដោយសមាគមឧស្សាហកម្មថតសម្លេងរបស់ប្រទេសជប៉ុន គឺផ្អែកលើចំនួនអាល់ប៊ុមដែលបានដឹកជញ្ជូន មិនមែនចំនួនអាល់ប៊ុមដែលបានលក់នោះទេ៕
សូមរម្លឹកដែរថា ជម្លោះរវាងផលិតកម្មពីរនេះបានចាប់ផ្តើមនៅពេលដែល HYBE បានធ្វើសវនកម្មផ្ទៃក្នុងប្រឆាំងនឹង Min Hee Jin និងនាយកប្រតិបត្តិរបស់ ADOR សម្រាប់ការចោទប្រកាន់ថា នាងប៉ុនប៉ងទទួលបានអ្នកវិនិយោគភាគីទីបីដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន។ លើសពីនេះទៅទៀត ជម្លោះរវាងផលិតកម្មទាំងពីរបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងឧស្សាហកម្ម K-pop រហូតដល់ថ្នាក់អូសបន្លាយចោតគ្នាទៅមកពាក់ព័ន្ធការលួចចម្លងក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយមេ ADOR បានចោទប្រកាន់ក្រុមនេះថា លួចចម្លងគំនិតរបស់ NewJeans ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE ទិញភាគហ៊ុនអាមេរិកដែលធ្លាប់កាន់រឿងក្ដី Johnny Depp និងអតីភរិយា ចំនួន ២៥ លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?