ជីវិតកម្សាន្ដ
ប្រវត្តិរបស់ James Bowen និង Bob ឆ្មា ដែលបានជួយសង្គ្រោះជីវិតលោក
កាលពីឆ្នាំ2007 បុរសញាណថ្នាំ គ្មានផ្ទះសម្បែក និង រស់នៅតាមចិញ្ចើមថ្នល់ ឈ្មោះថា James Bowen បានជួបនឹងឆ្មាអនាថាមួយក្បាល ដែលវាកំពុងតែមានរបួស ដោយក្ដីអាណិត James ក៏បានជួយសង្គ្រោះឆ្មានោះ ដោយចំណាយលុយកាក់ចុងក្រោយរបស់ខ្លួន ដើម្បីនាំឆ្មានោះទៅព្យាបាលនៅមន្ទីពេទ្យ។

នៅក្នុងមួយជីវិតរបស់ James Bowen គឺគ្មានអ្នកណាខ្វាយខ្វល់ជាមួយនឹងលោកឡើយ សូម្បីតែឪពុកបង្កើត និងម្ដាយចុង ក៏មិនព្រមទទួលស្គាល់ James ដែរ ដោយសារតែលោក ប្រើប្រាស់ថ្នាំញាណ និង គ្មានការងារធ្វើ ត្រឹមត្រូវ គ្មានសូម្បីតែផ្ទះសម្បែងត្រឹមត្រូវ។
ក្រោយមកពួកគេបានក្លាយជាសម្លាញ់ដ៏ល្អនឹងគ្នា ហើយ James ក៏បានឈប់ជក់ថ្នាំ និងខិតខំរកលុយកាក់ តាមរយៈការលេងហ្គីតា តាមដងផ្លូវរបស់លោក ដើម្បីរកចំណូលចិញ្ចឹមឆ្មា ដែលលោកដាក់ឈ្មោះថា Bob។ នៅថ្ងៃមួយ Bob បានរត់តាម និង បានហក់ឡើងលើស្មារបស់ James ទៅដល់កន្លែង លេងហ្គីតា។
ឆ្មាដែលមានសម្បុរពណ៌មាស Bob មានអត្តចរិតឆ្លាត រួសរាយ និង អាចសម្ដែងសកម្មភាពផ្សេងៗដ៏ទាក់ទាញ ហើយស្ទាយប្រចាំខ្លួនរបស់ Bob គឺមានចងកន្សែងបង់កពណ៌មួយ និងតែងតែឈរនៅលើឆ្មារបស់ James ជានិច្ច វាមិនខ្លាចមនុស្សនោះឡើយ វាថែមទាំងរួសរាយទៀតផង។

វត្តមានរបស់ Bob ដែលអង្គុយក្បែរ James លេងហ្គីតានេះហើយ បានធ្វើឲ្យមនុស្សម្នារជាច្រើនចាប់អារម្មណ៍ ហើយវាក៏បានជួយឲ្យ James រកចំណូលបានកាន់តែច្រើន មានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ជារៀងរាល់ថ្ងៃ ពួកគេតែងតែទៅរកចំណូលជាមួយគ្នាជាប្រចាំ ហើយឆ្មាដ៏ឆ្លាតមួយក្បាលនេះ តែងតែទទួលកាដូពីទស្សនិកជនរបស់គេ។

ជីវិតរបស់ James កាន់តែប្រសើរឡើង មិនត្រឹមតែលោកអាចផ្ដាច់ថ្នាំញាណប៉ុណ្នោះ ជីវិតរបស់លោកបានផ្លាស់ប្ដូរទាំងស្រុង ពីជនអនាថា គ្មានផ្ទះសម្បែង ប្រែក្លាយជាបុគ្គលម្នាក់ ដែលសង្គមទទួលស្គាល់។ ជាពិសេស James Bowen បានក្លាយជាមនុស្សម្នាក់ ដែលជម្រុញទឹកចិត្តមនុស្សរាប់លាននាក់ ឲ្យចេះស្រឡាញ់សត្វ និង ព្យាយាមកែប្រែខ្លួនឯងឲ្យក្លាយជាមនុស្សល្អក្នុងសង្គម។

ក្រោយមក James Bowen បានសរសេរសៀវភៅមួយក្បាលនិយាយអំពី Bob ដែលមានចំណងជើងថា A Street Cat Named Bob ដែលក្លាយជាសៀវភៅមួយក្បាលដែលលក់ដាច់បំផុតនៅឆ្នាំ2012។ មិនតែប៉ុណ្នោះ ខ្សែជីវិតរបស់ James Bowen និង Bob ក៏ត្រូវបានគេផលិតចេញជាខ្សែភាពយន្ដ ដែល Bob ក៏បានដើរតួសម្ដែងខ្លួនឯងទៀតផង ហើយនៅចុងសាច់រឿង យើងក៏បានឃើញ James ចេញមុខបន្ដិចផងដែរ។

ប៉ុន្ដែជាអកុសល ក្នុងវ័យ14ឆ្នា Bob ឆ្មាដ៏គួរឲ្យស្រឡាញ់មួយក្បាលនេះ ត្រូវបានឡានបានបុក មិនអាចជួយសង្គ្រោះបាន ក៏បានអស់ជីវិតនៅក្នុងថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 ដែលធ្វើឲ្យម្ចាស់វា និង មហាជនជាច្រើនដែលស្គាល់វា មានការសោកសៅជាខ្លាំង។
ដោយក្ដីស្រឡាញ់លើសលុប មហាជនក៏បានកសាងរូបសំណាក់របស់ Bob នៅក្នុងសួនច្បារ ដើម្បីរំលឹកអំពីឆ្មា ដែលជួយសង្គ្រោះជីវិត James ឲ្យផុតពីរណ្ដៅទុក្ខ មនុស្សនឹងចងចាំវត្តមានដ៏អស្ចារ្យរបស់ Bob លើផែនដីនេះ៕





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?