ជីវិតកម្សាន្ដ
ចន សី លើកឡើងពីផលលំបាករបស់ផលិតករ ថាការគិតមិនស្រួលដូចការធ្វើនោះទេ
អ្នកផលិតវីដេអូបច្ចេកវិទ្យាល្បីឈ្មោះ លោក ចន សី ស្របពេលដែលកំពុងមានការផ្ទុះវែកញែក ជុំវិញការផលិតភាពក្នុងស្រុក និងការរិះគន់ទៅលើគុណភាពនៃរឿងនោះ លោកបានចេញមុខលើកឡើងពីផលលំបាករបស់ផលិករភាពយន្តថាការផលិតរឿងនីមួយៗគឺមិនងាយស្រួលដូចការគិតឡើយ។

ជាការពិត ថ្មីៗនេះបានផ្ទុះការចាប់អារម្មណ៍សម្រាប់ទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការិះគន់ចំពោះសាច់រឿង”ប្រវត្តិស្នេហ៍នាងនាថ”វគ្គ២ ដែលជាស្នាដៃផលិតនិងដឹកនាំ ដោយលោក លៀក លីដា ម្ចាស់ផលិតកម្ម LD ខណ:ពេលដែលរឿងនេះបាននឹងកំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួន។

ងាកមកចាប់អារម្មណ៍ការបញ្ចេញមតិរបស់លោក ចន សី ដែលបានឆ្លងកាត់ក្នុងវិស័យមួយនេះបានឲ្យដឹងថា អ្វីដែលលោមដឹងច្បាស់បំផុតក្នុងការផលិតវីដេអូជាង ១០ឆ្នាំ មកដល់ពេលនេះ គឺទាំងReview /Commercial និង Film លោកយល់ថា ការគិត មិនស្រួលដូចការធ្វើនោះទេ។ លោកថា “បើជា Director ទៀត កាន់តែដេកអត់លក់”។
លោកបន្ថែមទៀតថា បើលុយត្រៀម៨ម៉ឺនដុល្លារ អាចឡើងដល់ ១៥មុឺនដុល្លារ ឯថ្ងៃគិតទុកថា ១ខែ អាចឡើង ២ខែ ហើយគុណភាព VFX រំពឹងទុកថាខ្ពស់ អាចចេញមកដូចដំឡូងក៏ថាបាន បើសិនជារើសអ្នកធ្វើខុសហើយសាមុីខ្លួនស្ទើរចំណេះដឹងពីផ្នែកនេះ ឬអស់លុយមុនថតចប់ ហើយបើប៉ះតួលក់ទៀត ដឹងតែដេកស្អាតតែម្តង។
លោក ចន សី បានបន្តទៀតថា អ្នកណាក៏ចង់ផលិតរឿងឲ្យល្អ ហើយអ្នកមើលក៏ចង់មើលរឿងល្អដែរ ដូចនេះក្នុងនាមជាខ្មែរដូចគ្នា គួរទទួលយកមតិរិះគន់ពីអ្នកមើលខ្លះ ឯអ្នកមើលក៏គួរយល់ពីផលលំបាករបស់ផលិតករឲ្យបានច្រើន រួចព្យាយាមនិយាយផ្តល់យោបល់លើកស្ទួយវិស័យភាពយន្តខ្មែរបន្ថែម ទើបទាំងអស់គ្នាទទួលបានភាពយន្ត កាន់តែមានគុណភាពខ្ពស់បន្ត។ លោកបន្ថែមថា “ត្រូវចាំថាការស្អប់មិនដែលមានប្រវត្តិល្អសម្រាប់ជាតិយើងឡើយ កុំភ្លេចថាអ្នកជិតខាងយើងកំពុងមើល”៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?