ជីវិតកម្សាន្ដ
ប្លែក! កុយ អេនណា ប្រាប់មូលហេតុក្នុងការរំលេចខ្លួនតុបតែងជា “ព្រះម៉ែធម្មជាតិ” ចំណាយពេល ៧ម៉ោង
កញ្ញា កុយ អេនណា ដែលជាបវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia2023 បានធ្វើឲ្យអ្នកគាំទ្រ និងសាធារណជនចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុងការតុបតែងជា”ព្រះម៉ែធម្មជាតិ” ដែលត្រូវចំណាយពេលរហូត ៧ម៉ោង។
ពាក់ព័ន្ធនឹងការចំណាយពេលដើម្បីរំលេចខ្លួន ក្នុងរូបភាពជា”ព្រះម៉ែធម្មជាតិ” កញ្ញា កុយ អេនណា បានបញ្ជាក់ថា សម្រាប់អត្ថន័យនៃឈុតមួយនេះ គឺចង់ផ្តោតទៅលើស្រ្តីជាមាតានៃពិភពលោក ឬឯកស្ត្រី ស្ថិតក្នុងការតុបតែបែបនេះ គឺ ជាមាតានៃធម្មជាតិ។
កុយ អេនណា បានឲ្យដឹងទៀតថា រីឯរូបភាពនៃការទ្រផែនដី អមទៅដោយធម្មជាតិពណ៌បៃតង ដោយបង្ហាញទឹកមុខក្រៀមក្រំនោះ គឺចង់បង្ហាញពីការឈឺចាប់សោកសង្រេគ ដែលមនុស្សមួយចំនួនតែងតែមានភាពលោភលន់បែរជាព្យាយាមប្រើគ្រប់វិធីដើម្បីបំផ្លាញធម្មជាតិដែលជាខ្យល់ដង្ហើមរបស់ផែនដីទៅវិញ។

តារាស្រី កុយ អេនណា បន្ត ថាតាមរយ:រូបនេះ គឺមានអត្ថន័យខ្លាំងដែលអាចពញ្ញាក់ឲ្យអារម្មណ៍មនុស្សជាតិ ងាកមកបង្ហាញពីការខ្វល់ខ្វាយនិងគិតគូដល់សម្បត្តិធនធានធម្មជាតិ ដែលកំពុងតែប្រឈមនៅក្នុងការបាត់បង់បន្តិចម្តងៗ។ ដូច្នេះកញ្ញាសង្ឃឹមថា នៅពេលដែលរូបភាពនេះ បានផ្សព្វផ្សាយទៅគឺពុកម៉ែបងប្អូនទាំងអស់គ្នា បានយល់ពីអត្ថន័យនឹងចែករំលែកបន្តឲ្យបានច្រើនផងដែរ។
ជាមួយគ្នានេះកញ្ញា កុយ អេនណា បន្ថែមដែរថា គ្រាន់តែការតុតែងរូបនេះ ខ្លួនត្រូវប្រើពេលដល់ទៅ ៧ម៉ោង សម្រាប់ការគូរ ប៉ុន្តែទន្ទឹមនេះ កញ្ញាក៏សប្បាយចិត្តផងដែរចំពោះរូបភាពមួយនេះ។ ជាមួយគ្នានេះ កញ្ញាកុយ អេនណា ក៏បានសុំការអភ័យទោសពីសំណាក់អ្នកគាំទ្រផងដែរ ប្រសិនបើអ្វីដែលកញ្ញាធ្វើឡើងមានត្រង់ចំណុចណាមួយដែលយល់ថាមិនសមរម្យនោះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ