ជីវិតកម្សាន្ដ
លោក គង់ វិសាល៖ បវរកញ្ញាសកលលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី
នៅក្នុងសន្និសីទសារព័ត៌មាន បវរកញ្ញាសកលលោកកម្ពុជា ២០២៤ (Miss Global Cambodia 2024) លោក គង់ វិសាល ណាងទូរទស្សន៍បាយ័ន បានមានប្រសាសន៍ថា បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេសមួយ ដើម្បីបង្ហាញ ភាពប៉ិនប្រសប់របស់ស្ត្រី។ សន្និសីទនេះ ធ្វើឡើងនាសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្ថានីទូរទស្សន៍បាយ័នស្ទឹងមានជ័យ។

លោក គង់ វិសាល បានបញ្ជាក់ថា Miss Global Cambodia មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្ដល់វេទិការដ៏មានឥទ្ធិពលមួយដល់ស្រ្ដីកម្ពុជា ក្នុងការបង្ហាញពីខ្លួនឯង និងវប្បធម៌ពួកគេ អមជាមួយនឹងភាពស្រស់ស្អាត ឆើយឆាយ ដែលពួកគេមាន។ បវរកញ្ញាពិភពលោក គឺជាការប្រកួតដ៏វិសេសវិសាល និងមានកិត្យានុភាព លើសពីសម្រស់នារីមកពីជុំវិញពិភពលោក។ បេក្ខនាទីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យបង្ហាញពីភាពជាបុគ្គលរបស់ពួកគេដោយភាពប៉ិនប្រសប់ សុភាព និងប្រាជ្ញា។
លោកបន្ថែមថា ចំណុចពិសេសដែលកម្មវិធីមួយនេះ មានចំណុចខុសប្លែក ពីកម្មវិធីបវរកញ្ញាដទៃនោះ គឺការបើឱកាស ទទួលយកអ្នកម្តាយនៅលីវ និងស្រ្ដីដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ។ លោកថា អាយុមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺ ចំណេះដឹង ភាពក្លាហាន អំណត់ធ្មត់ និងសម្រស់ពីខាងក្នុង ដែលជាកត្តាជំរុញឱ្យស្រ្ដីលើសកលលោក កាន់តែមានភាពស្រស់ស្អាត។

បើតាម លោក គង់ វិសាល អ្នកចូលរួមប្រកួតមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលទៅលើភាពឆ្លាតវៃ ការតស៊ូមតិ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ និងពិភពលោក។
ចំំពោះការប្រកួត មានជុំជាច្រើនដូចជា សំលៀកបំពាក់ជាតិ ឈុតពេលល្ងាច ឈុតហែលទឹក និងការសម្ភាសន៍ ដែលជួយបង្ហាញពីបុគ្គលិកលក្ខណៈ ភាពប៉ិនប្រសប់ និងចំណង់ចំណូលចិត្តរបស់បេក្ក្ខនារី សម្រាប់បុព្វហេតុសកល។ អ្វីដែលកាន់តែពិសេស ការប្រកួតប្រជែងនេះ នឹងបន្តចូលរួមលើកកម្អស់ ដោយការទទួលយកគំនិតមួយថា “Empowered women empower others” ដែលធ្វើឱ្យ Miss Global Cambodia 2024 ក្លាយជាវេទិការមួយ អបអរសាទភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្រ្ដីមកពីមជ្ឍដ្ឋានចម្រុះ។

តាមរយៈកម្មវិធីនេះដែរ លោក គង់ វិសាល សង្ឃឹមថា បវរកញ្ញាទាំងអស់ក្នុងកម្មវិធី Miss Global Cambodia 2024 នឹងខិតខំបញ្ចេញសមត្ថភាព និងភាពក្លាហាន ឱ្យអស់ពីខ្លួនដើម្បីបង្ហាញដល់ទស្សនិកជន បោះឆ្នោតជូន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ