ជីវិតកម្សាន្ដ
លោក យូ សុភា ចែករំលែកសិល្ប៍វិធី ៣ ពីការតែងនិពន្ធ សម្រាប់ការផលិតភាពយន្ត
លោក យូ សុភា អ្នកនិពន្ធប្រលោមលោក និងភាពយន្ដមួយរូប ដែលគេស្គាល់ថាជា ម្ចាស់ស្នាដៃដ៏ល្បី “រឿង រាជិនីភូមិគ្រឹះ” ជាអ្នកមានទេពកោសល្យម្នាក់ក្នុងការតែងនិពន្ធ និងធ្លាប់ទទួលបានពានរង្វាន់ ក៏ដូចជាមេដាយច្រើន បានចែករំលែកពីសិល្ប៍វិធីសំខាន់ ៣ ដើម្បីផលិតភាពយន្ត ដែលតម្រូវឱ្យផ្តោតលើប្រធានរឿង បញ្ហារឿង និងការកំណត់ចរិតតួអង្គ។

តាមរយៈហ្វេសប៊ុកផេកឧស្សាហកម្មភាពយន្ត លោក យូ សុភា ផ្អែកតាមបទពិសោធជាង ២០ឆ្នាំ លើវិស័យតែងនិពន្ធ លោកលើកឡើងថា មិនថាភាពយន្តភាគ ឬភាពយន្តសម្រាប់ចាក់បញ្ចាំងតាមរោងកុននោះឡើយ ចំពោះសាច់រឿង ត្រូវមាន៖
១. ប្រធានរឿងច្បាស់លាស់
២. បញ្ហារឿង ត្រូវវិលជុំវិញប្រធានរឿង ដើម្បីធានាបាននូវភាពប្រទាក់ក្រឡាពីដើមដល់ចប់ និងស្របតាមចិត្តសាស្ត្តរឿង ពុំមែនចេះតែបង្កើតឲ្យតែមានដំណើរ ទាំងគ្មានតក្កវិជ្ជានោះទេ។
៣. កំណត់ចរិតរបស់តួអង្គឲ្យស្របតាមចិត្តសាស្រ្តរឿង។
អ្នកនិពន្ធរូបនេះបន្ថែមដែរថា សិល្ប៍វិធីទាំងនេះ នឹងអាចឲ្យអ្នកទស្សនាទាញយកបានការកម្សាន្ត ចំណេះដឹង តម្លៃអប់រំ តម្លៃជាតិ តម្លៃនៃការអភិវឌ្ឍ បន្ទាប់ពីបានទស្សនាចប់។ លោកគូសបញ្ជាក់ទៀតថា “បើរឿងខ្លឹម ណែនល្អហើយ ផលិតករជោគជ័យ ៧០%ហើយ” ។
ក្រៅពីអាជីពជាអ្នកនិពន្ធ លោកក៏ជាសាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងសម្រេចបានស្នាដៃតែងនិពន្ធ ក៏ដូចជាភាពយន្ត ភាគជាច្រើនរឿងផងដែរ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?