Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត

បានផុស

នៅ

កាលពីថ្ងៃទី ២៣ ខែកញ្ញា តាមការប្រកាសថាអ្នកគាំទ្ររបស់ NewJeans បានចាប់ផ្តើមការតវ៉ានៅមុខទីស្នាក់ការកណ្តាលរបស់ HYBE ជាមួយនឹងឡានដឹកទំនិញនិងកម្រងផ្កាពិធីបុណ្យសពសា​ ហើយកម្រងផ្កានេះទៀតដែរ ក៏ធ្លាប់ដាក់កាលពីថ្ងៃទី ៣០ ខែកក្កដា រហូតដល់ថ្ងៃទី ០១ ខែសីហា ម្ដងរួចទៅហើយ។

សកម្មភាពរួមនេះបានកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃផុតកំណត់ដែល NewJeans បានផ្តល់ទៅឲ្យ HYBE ដោយទាមទារឲ្យមានការស្តារឡើងវិញនូវ ADOR ទៅកាន់ស្ថានភាពមុនរបស់ខ្លួន ក្រោមការដឹកនាំរបស់អតីតនាយកប្រតិបត្តិ Min Hee Jin ។

សម្ព័ន្ធអ្នកគាំទ្របាននិយាយថា អ្នកគាំទ្រ NewJeans មានការខឹងសម្បារចំពោះអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ HYBE និងប្រធាន Bang Si Hyuk ហើយបានរិះគន់ថា ទោះបីជាថ្ងៃកំណត់ដែលកំណត់ដោយសមាជិក NewJeans ខិតជិតមកដល់ក៏ដោយ គ្មាននរណាម្នាក់ទទួលខុសត្រូវទេរហូតមកដល់ពេលនេះ ។ ពួកគេ​បាន​អំពាវនាវ​បន្ថែម​ទៀត​ឲ្យ​លោក​ប្រធាន Bang ដោះស្រាយ​ស្ថានការណ៍​ផ្ទាល់​ខ្លួន និង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ក្នុង​នាម​ជា​ប្រធាន HYBE។ សម្ព័ន្ធក៏បានលើកឡើងដែរថា សមាជិក NewJeans បានបង្ហាញយ៉ាងច្បាស់នៅក្នុងការផ្សាយបន្តផ្ទាល់នូវបំណងប្រាថ្នារបស់ពួកគេក្នុងការស្វែងរកវិធីដើម្បីរួមរស់ជាមួយ HYBE ដោយគ្មានជម្លោះ ។

ដោយឡែក កាលពីថ្ងៃទី ២៧ ខែមុន ក្រុមប្រឹក្សាភិបាលរបស់ ADOR បានបណ្តេញ Min Hee Jin ចេញពីតំណែងរបស់នាង ដោយលើកឡើងពីគោលការណ៍នៃការបែងចែកការគ្រប់គ្រង និងផលិតកម្ម។ ទោះបីជា ADOR ប្រកាសថា Min នឹងបន្តមើលការខុសត្រូវលើផលិតកម្មក៏ដោយ ប៉ុន្តែនាងបានច្រានចោលការរៀបចំនេះ។ ដប់ប្រាំថ្ងៃបន្ទាប់ពីការបណ្តេញនាងចេញ នៅថ្ងៃទី ១១ ខែកញ្ញា សមាជិកទាំងប្រាំនៃ NewJeans បានផ្សាយបន្តផ្ទាល់ដោយមិននឹកស្មានដល់ដោយនិយាយថា អ្វីដែលយើងចង់បានគឺ ADOR ត្រលប់ទៅទម្រង់ដើមវិញ ដែល Min Hee Jin ជា CEO និងផលិតករ ហើយបានទាមទារថា ADOR ត្រូវ​បាន​ស្ដារ​ទៅ​សភាព​ដើម​វិញ​នៅ​ថ្ងៃ​ទី ២៥ ខែ​នេះ។

សម្ព័ន្ធអ្នកគាំទ្របានរៀបចំការតវ៉ារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ នៅមុខទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន HYBE ក្នុងទីក្រុង Yongsan ទីក្រុងសេអ៊ូល ដោយប្រើប្រាស់រថយន្តដឹកទំនិញ និងកម្រងផ្កាពិធីបុណ្យសព។ កម្រងផ្កាដែលដាក់នៅពីមុខអគារនោះ មានសារដូចជា ភាពរុងរឿងនៃក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតរបស់ប្រទេសដែលជីកផ្នូររបស់ខ្លួន, NewJeans មិនអាចជំនួសបាន, ទទួលយកការទាមទាររបស់ NewJeans ភ្លាមៗ”, សិល្បករកំពុងត្រូវបានប្រើប្រាស់ជាខែល និង ផ្តល់ឲ្យយើងត្រឡប់មកវិញ CEO Min Hee Jin៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វេន NewJeans ផ្ញើកម្រងផ្កាចូលរួមរំលែកទុក្ខដល់ HYBE ក្នុងន័យគាំទ្រនាយកប្រតិបត្តិ ADOR

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ជីវិតកម្សាន្ដ៤ នាទី មុន

អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

រន្ធត់! កុមារជិត ៤០នាក់ លង់ទឹកស្លាប់ក្នុងពិធីបុណ្យសាសនានៅ ឥណ្ឌា

ព័ត៌មានជាតិ១៦ នាទី មុន

ធនាគារពិភពលោក និងរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើការអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ ​

កីឡា៤១ នាទី មុន

លោក​គ្រូ​កំណត់​ត្រា​ល្អ Gyotoku ​ដឹក​នាំ​កម្ពុជា​ប៉ះ​ឆាយនីសតៃប៊ិ ខែក្រោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ឈាន​ចុះ​ហត្ថលេខា​សិក្សាលម្អិតបច្ចេកទេសដំណើរការ​សាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ ជាប់ទោស៥ឆ្នាំឡើងវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូល ធ្វើការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា

Sokha Hotels

ព័ត៌មានពេញនិយម