Connect with us

ជីវិតកម្សាន្ដ

សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ

បានផុស

នៅ

ចាប់តាំងពីតារារ៉េប Diddy ត្រូវចោទប្រកាន់ពីបទជួញដូរផ្លូវភេទកក្រើកក្នុងវិស័យសិល្បៈបរទេស ងាកទៅកាន់ Justin Bieber បានធ្វើឲ្យសាធារណជនព្រួយបារម្ភអំពីសុខភាព ដោយសារតែគាត់មើលទៅស្គមស្គាំងខ្លាំងពេលបង្ហាញខ្លួនជាលើកដំបូងជាមួយភរិយា។

កាលពីថ្ងៃទី ២៦ ខែកញ្ញា កាសែត Daily Mail បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលវាបានចេញផ្សាយស៊េរីចុងក្រោយនៃរូបថតរបស់ Justin Bieber ចំពេលព័ត៌មានទាក់ទងនឹងការចាប់ខ្លួនមហាសេដ្ឋីហ៊ីបហប Sean Combs (Diddy) ដែលអង្រួនសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែតអង់គ្លេស ប៉ាប៉ារ៉ាស៊ីបានប្រទះឃើញ Justin Bieber ចេញទៅញ៉ាំបាយជាមួយភរិយានៅទីក្រុង Los Angeles កាលពីថ្ងៃទី ២៣ ខែកញ្ញា ខណៈពេលដែល Hailey បង្ហាញរូបរាងដ៏ភ្លឺស្អាត ឯស្វាមីបានធ្វើឲ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏ស្គមស្គាំងនិងមិនធ្លាប់ឃើញពីមុនមកទេ។

គូស្នេហ៍តារាត្រូវគេប្រទះឃើញអមដំណើរដោយអង្គរក្ស ហើយអ្នក​ទាំង​ពីរ​មើល​ទៅ​សប្បាយ​រីក​រាយ ព្រមទាំងញញឹម​ដាក់​គ្នាទៅមក។ ផ្ទុយ​ទៅ​នឹង​ការ​បញ្ចេញ​ទឹក​មុខ​ដ៏​ស្រស់​ស្អាត​របស់ Justin ហាក់​បង្ហាញអាការក្រៀម​ក្រំ ចំណែកពុកចង្ការបានធ្វើឲ្យគាត់មិនសមនឹងអាយុ ៣០ ឆ្នាំហើយមើលទៅដូចជាបុរសវ័យកណ្តាលក្នុងវ័យ ៤០ ឆ្នាំដែលបានឆ្លងកាត់ការលំបាកជាច្រើន។

នៅលើវេទិកាអនឡាញ អ្នកគាំទ្របានសម្តែងការព្រួយបារម្ភថា គាត់ហាក់ដូចជាកំពុងឆ្លងកាត់អ្វីមួយដែលមានអារម្មណ៍មិនសប្បាយចិត្ត។ គាត់មើលទៅមិនមានសុខភាពល្អដូចពីមុនទេ​ កាន់តែស្គមស្គាំងជាងមុនឆ្ងាយ មិនដឹងថាមានអ្វីកើតឡើងទេ​។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេដែល Justin បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ បន្ទាប់ពីអតីតអ្នកណែនាំរបស់គាត់ឈ្មោះ Diddy ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ១៦ ខែកញ្ញា លើការចោទប្រកាន់ជាច្រើន រួមទាំងការជួញដូរផ្លូវភេទផងដែរ។ មកដល់ពេលនេះ ម្ចាស់បទ Sorry មិនទាន់ចេញមុខបកស្រាយជាសាធារណៈជុំវិញហេតុការណ៍នេះទេ ប៉ុន្តែគេថាកំពុងជួបវិបត្តិរហូតឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងជាមួយភាគីខាងក្រៅ ដើម្បីកុំឲ្យគេសួររឿងដែលខ្លួនមិនចង់ឆ្លើយ។

គួរបញ្ចាក់ដែរថា ថ្មីៗនេះ វីដេអូ និងរូបភាពជាច្រើនរបស់ Justin និង Diddy កាលពីអតីតកាលកំពុងរីករាលដាលលើបណ្ដាញអ៉ិនធើណេត។ ទស្សនិកជនសង្ស័យថា មានរឿងខុសឆ្គងរវាងអ្នកទាំងពីរ នៅពេលពួកគេបានសហការបទចច្រៀងជាមួយគ្នា ហើយរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​នរណា​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​រវាង Justin និង Didd yឡើយ។ ទោះជាយ៉ាងណា ការធ្លាក់ចុះដែលអាចមើលឃើញរបស់ Justin ធ្វើឲ្យការថប់បារម្ភរបស់អ្នកគាំទ្រជុំវិញពិភពលោកកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​Justin Bieber ​​ហាក់សោកស្ដាយខ្លាំង ដែលទាក់ទង​នឹង​ឧក្រិដ្ឋជន​រ៉េប Diddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម