ជីវិតកម្សាន្ដ
គួច ខេវិន ៖ Ishow Speed មកកម្ពុជាជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តែផ្ទុយពីការគិត ត្រូវខាតបង់ទៅវិញ
អ្នកផលិតកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានចាត់ទុកថា ចំពោះការណែនាំតារាបាល់ទាត់ស្បែកខ្មៅលំដាប់អន្តរជាតិ Ishow Speed មកកាន់ប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ គឺផ្ទុយពីការគិតព្រោះត្រូវខាតបង់បន្ថែមទៅវិញ។

លោក គួច ខេវិន បានលើកឡើងនូវចំណុចអវិជ្ជមានថា ការផ្សាយចេញទៅនូវព័ត៌មានតាមបណ្តាញសង្គមអំពីដំណើមកកាន់ស្រុកខ្មែរជាលើកទីពីររបស់តារាបាល់ទាត់ (Football player, Game player, & You Tuber) អន្តរជាតិស្បែកខ្មៅ Ishow Speed ហើយត្រូវបានទទួលស្វាគមន៍ដោយភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ពីសំណាក់យុវជនខ្មែរដោយគ្មានរបៀប បើទោះជាមិនទូទៅក៏វាបានធ្វើឱ្យប៉ះពាល់ និងបាត់បង់យ៉ាងខ្លាំងនូវកិត្តិយសសេចក្តីថ្លៃថ្នូរ និងសីលធម៌របស់ប្រជាជាតិខ្មែរទាំងមូល។
លោកបន្តថា ភាពពពាក់ពពូនការលោតផ្លោះរបងចូលទៅក្នុងសារមន្ទីជាតិ រត់ប្រសេចប្រសាច បញ្ចេញអកប្បកិរិយាច្រឡោងខាម ដើម្បីថតរូបគោះកញ្ចក់រថយន្តបង្ហាញមុខឱ្យជាប់ជាមួយ Speed ត្រូវបានសងត្រឡប់មកវិញនូវការជេរប្រមាថចំពោះយុវជនមួយក្រុមប៉ុណ្ណោះ តែវាធ្វើឱ្យអាប់ឱនថោកទាបដល់កេរ្តិ៍ឈ្មោះរបស់ប្រជាជាតិខ្មែរទាំងមូលក្រោមក្រសែភ្នែកបរទេស។

លោក គួច ខេវិន និយាយទៀតថា ការណែនាំឱ្យ Speed តារាបាល់ទាត់ស្បែកខ្មៅលំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងល្អដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី បដិសណ្ឋារកិច្ច តាមបែប ខ្មែរប្រកបដោយសីលធម៌នៃប្រជាជាតិរបស់ប្រទេសដ៏អច្ឆរិយៈដើម្បីទាក់ទាញឱ្យទេសចរណ៍ពិភពលោកចូលមកកំសាន្ត ក៏ប៉ុន្តែអ្វីៗវាផ្ទុយពីការគិត និងត្រូវខាតបង់បន្ថែមទៅវិញ។
ផលិតកររូបនេះ លើកឡើងថា របៀបនៃការស្វាគមន៍គ្មានរបៀបរៀបរយការណែនាំដែលមិនដឹងខ្យល់ស្អី កាយវិការច្រងេងច្រងាងច្រឡោងខាម បែបបាតផ្សារដែលពួកយុវជនខ្មែរមួយហ្វូងប្រព្រឹត្តិទៅលើ Speed រហូតគេរត់ត្រឡប់ទៅវិញទាំងយប់ តើជាកំហុស ឬត្រូវស្តីបន្ទោសអ្នកណា? តាមពិតទៅប្រជាជាតិខ្មែរ មានអ្វីៗដែលល្អប្រពៃស្ទើរតែគ្រប់យ៉ាង រាប់ទាំងកេរ្តិ៍ដំណែល ជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់ដូនតាដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយកសាងមានយ៉ាង ច្រើនកុះករ ទុកបន្តឱ្យកូនចៅអាចរកលុយបានរាប់លានដុល្លាប៉ុន្តែបែរជាយើងភ្លេចគិតនូវសីលធម៌ដ៏ផូរផង់របស់ខ្លួន។

លោកថា «យើងចេះឈឺចាប់នៅពេលដែលពួកបរទេសគេជេរយើង យ៉ាងត្រជាក់ថា “គ្មាននរណាឡើយដែលជឿថាយុវជនខ្មែរសម័យនេះជាកូនចៅនៃពូជពង្ស សាអង្គរដ៏មហាអច្ឆរិយៈ” ? បើកំប៉ុងស្រាបៀ ឆ្អឹងគ្រឿងក្លែម ពង្រាយពេញសួនមុខប្រាសាទដោយយុវជនប្រមឹកនោះ? គឺគេងាយនឹងជឿ។

បន្ថែមពីនេះលោក គួច ខេវិន លើកឡើងថា ប្រសិនបើដួង វិញ្ញាណក្ខន្ធ នៃមហាបុព្វបុរសខ្មែរពិតជាពូកែសក្ដិសិទ្ធិមែន សូមលោកប្រមែប្រមូលនូវសីលធម៌ សុជីវធម៌ គុណធម៌ដ៏ល្អផូរផង់មកសាបព្រួសឱ្យដុះដាលក្នុងខួរក្បាលកូនខ្មែរវិញផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ