Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

បានផុស

នៅ

ដើម្បីអបអរសាទរ មហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧» ត្រង់ឈុតស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរៈក្សត្រទាំង ៣អង្គ សមាគមសិល្បករខ្មែរ បានប្រកាសផ្តល់ជូនសំបុត្រចូលទស្សនាឥតគិតថ្លៃចំនួន ១០០នាក់ដំបូង ជូនដល់សិល្បករសិល្បការិនី (សមាគមចេញថ្លៃសំបុត្រជូន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសផ្តល់ជូនសំបុត្រចូលទស្សនាឥតគិតថ្លៃនេះ គឺស្របពេលដែលមហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង ​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ ពោលគឺនៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងសាលមហោស្រពកោះពេជ្រ វេលាម៉ោង ៦ល្ងាច។

ដោយហេតុនេះ សម្រាប់សិល្បករសិល្បការិនី ដែលមានបំណងចង់បានសំបុត្រចូលទស្សនាផ្ទាំងទស្សនីយភាពរឿង​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» អាចទំនាក់ទំនងយកសំបុត្រ តាមរយៈលេខ 010/089 987007 (ពុទ្ធិរក្ស) ។

គួររម្លឹកថា ព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរស្អែកនេះ នឹងនាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍សិល្បៈក្បាច់បុរាណដ៏ធំមួយ ដោយមានសិល្បការិនីចូលរួមសម្ដែងប្រមាណ ២០០នាក់ ដឹកនាំសម្ដែងដោយ សាលាសិល្បៈវប្បធម៌ យុវណ្ឌី ជាមួយអារម្មណ៍ថ្មី និងអស្ចារ្យជាងមុន ជូនដល់ទស្សនិកជនចូលរួមទស្សនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម