ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ចេញទៅច្រៀងនៅអាមេរិក យកប្រពន្ធធ្វើជាអក្សរការពារបេះដូង
ប្រិយមិត្តបានដឹងហើយថា កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ពេលនេះកំពុងមានវត្តមាននៅលើទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិកដើម្បីច្រៀង និងសម្តែងផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែររស់នៅទីនេះបានរាំលេងនាឱកាសបុណ្យភ្ជុំឆ្នាំនេះ។
ចំពោះ វត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅលើទឹកដីអាមេរិកនាពេលនេះ បានធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួនសម្តែងការទទួលរាក់ទាក់យ៉ាងកក់ក្តី។ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាងនេះក្នុងការចេញទៅច្រៀងនៅអាមេរិកគឺលោក ខេមរៈ សិរីមន្ត មិនបានទៅតែម្នាក់ឯង និងក្រុមរាំនោះទេ ដោយលោកថែមទាំងយកអង្គរក្សការពារបេះដូងប្រចាំជីវិត គឺភរិយាលោកទៅជាមួយផងដែរ។
តាមរយៈរូបភាពពីទឹកដីអាមេរិកលោក ខេមរៈ សិរីមន្ត និងភរិយាបានបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារមុនថ្ងៃឡើងឆាកចម្រៀង។
ជាមួយគ្នានេះ អំឡុងពេលឡើងយន្តចេញទៅអាមេរិកលោក ខេមរៈ បានបង្ហោះខ្លឹមសារថា «២០ឆ្នាំហើយដែលយើងបានស្គាល់គ្នាតាំងតែពីបងមានតែខោអាវមួយចង្កេះតែប៉ុណ្ណោះ អរគុណអូនដែលមិនរើសអើងបង ចង់ប្រាប់ថា ស្រលាញ់ខ្លាំងណាស់»។
សូមបញ្ជាក់ថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរចាកចេញពីមាតុភូមិកំណើតប្រទេសកម្ពុជាដើម្បីទៅច្រៀង និងសម្តែងនៅលើឆាកតន្ត្រីនាទឹកដីប្រទេសមហាអំណាចសម្បូរដុល្លារសហរដ្ឋអាមេរិកកាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅដើម្បីសម្តែងជូនពលរដ្ឋដែលរស់នៅទីនោះទស្សនានាថ្ងៃទី២៨ ខែកញ្ញា នៅក្នុងកម្មវិធីតន្ត្រីវប្បធម៌ Cambodia day នៅទីតាំងញូញៀនស្វ៊ែ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
ក្នុងដំណើរចេញទៅច្រៀង និងសម្តែងនៅអាមេរិកនេះដែរលោកបាននាំយកនូវសម្លៀកបំពាក់ខ្មែររំលេចរូបអង្គរវត្ត ,ស៊ីក្លូ ក្បាលនាគ នៅក្លោងទ្វាប្រាសាទអង្គរវត្ត និងរទះគោជាដើម ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ជាមួយគ្នានេះ ក៏មានមតិវែកញែកសួរនាំដែរថា តើការចេញទៅច្រៀងរបស់លោក ខេមរៈ សិរីមន្ត លើកនេះរក្សាបានគាំទ្រដូចមុន ឬយ៉ាងណា?
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?