ជីវិតកម្សាន្ដ
ការធ្លាក់យន្តហោះរបស់ Aaliyah ជាង២៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបុគ្គលបទល្មើសផ្លូវភេទ
ប្រសិនបើយើងនិយាយអំពីការស្លាប់ដ៏អាថ៌កំបាំងបំផុតមួយនៅក្នុងហូលីវូដ សាធារណជននឹងមិនដែលភ្លេចតារាស្រីដ៏កំសត់ Aaliyah ឡើយ។ នាងបានស្លាប់ភ្លាមៗ ក្នុងសោកនាដកម្មធ្លាក់យន្តហោះឆ្នាំ ២០០១ នៅពេលនោះនាងទើបតែមានអាយុ ២២ ឆ្នាំ ហើយអាជីពកំពុងឡើងស្រឺតៗថែមទៀត។
តារាចម្រៀងនិងសម្ដែងរូបនេះស្ថិតក្នុងចំណោមអ្នកដំណើរ៩នាក់នៅលើយន្តហោះដែលបានធ្លាក់នៅល្ងាចថ្ងៃទី ២៥ ខែសីហាឆ្នាំ២០០១។ យន្តហោះដឹកតារាចម្រៀងស្រី និងអ្នករួមដំណើរផ្សេងទៀតបានផ្ទុះឆេះ ប៉ុន្មាននាទីបន្ទាប់ពីហោះចេញពី Bahamas ។ មរណភាពរបស់ Aaliyah បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសោកស្ដាយ ហើយនៅតែត្រូវគេចាត់ទុកថាជាឧបទ្ទវហេតុមួយរហូតដល់ ២០ ឆ្នាំក្រោយមក នៅពេលដែលសៀវភៅដែលមានឈ្មោះថា “Baby Girl: Better Known as Aaliyah” សរសេរដោយអ្នកកាសែត Kathy Iandoli ត្រូវបានបោះពុម្ពផ្សាយ។
Aaliyah កើតក្នុងឆ្នាំ ១៩៧៩ និងជាតារាចម្រៀងដ៏ល្បីនៅក្នុងហូលីវូដ។ ទោះបីជានាងនៅក្មេងបន្តិចក៏ដោយ ក៏ទទួលបានជោគជ័យច្រើនគួរសម។ នាងត្រូវបានគេតែងតាំងសម្រាប់កម្មវិធី Grammy ជាមួយនឹងចំណងជើងអ្នកចម្រៀង R&B ឆ្នើមសម្រាប់បទ Try Again ។ មុនពេលនាងស្លាប់ភ្លាមៗ Aaliyah បានបញ្ចប់តួនាទីដំបូងរបស់នាងក្នុងរឿង Romeo Must Die ជាមួយ Jet Li ។ឮ
ប៉ុន្មានឆ្នាំក្រោយមក មានការពន្យល់មិនច្បាស់លាស់មួយអំពីមូលហេតុដែលយន្តហោះត្រូវបានអនុញ្ញាតឲ្យហោះឡើង។ ភាពចម្រូងចម្រាសបានផ្ទុះឡើងនៅពេលដែលមនុស្សជាច្រើនបាននិយាយថា ចំនួនអ្នកដំណើរ ៩នាក់និងអ្នកបើកយន្តហោះ ១នាក់បណ្តាលឲ្យយន្តហោះធុនតូចផ្ទុកលើសទម្ងន់។ បន្ទាប់ពីឧបទ្ទវហេតុនេះ វាត្រូវបានបញ្ជាក់ភ្លាមៗថា យន្តហោះម៉ាស៊ីនភ្លោះតូចនេះ បានលើសទម្ងន់កំណត់អតិបរមារបស់វា។ ជាងនេះទៅទៀត ទម្ងន់មិនត្រូវបានចែកចាយស្មើៗគ្នាទេ ដែលធ្វើឲ្យយន្តហោះកាន់តែពិបាកគ្រប់គ្រង នៅពេលវាឡើងលើអាកាស។ នៅក្នុងរបាយការណ៍ចុងក្រោយដែលបានបោះពុម្ពក្នុងឆ្នាំ ២០០២ អាជ្ញាធរបាននិយាយថា អ្នកបើកបរមិនមានបទពិសោធន៍ ហើយថែមទាំងប្រើប្រាស់សារធាតុហាមឃាត់ និងគ្រឿងស្រវឹងទៀតផង។
ប៉ុន្តែអ្វីដែលធ្វើឲ្យ Kathy Iandoli អ្នកកាសែតដែលសរសេរសៀវភៅមានអារម្មណ៍មន្ទិលសង្ស័យថា ហេតុអ្វីបានជាមនុស្សម្នាក់ដែលខ្លាចការហោះហើរដូចនាងទទូចចង់ឡើងយន្តហោះតូច នៅពេលដែលនាងដឹងច្បាស់ថាចំនួនមនុស្សលើសទម្ងន់ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅថ្ងៃបន្ទាប់យន្តហោះមួយត្រូវបានជួល ជាពិសេសសម្រាប់ភាពងាយស្រួលរបស់ Aaliyah ។
ក្នុងសៀវភៅមានការលើកឡើងអំពីបុរសម្នាក់ដែលរស់នៅកោះ Abaco ឈ្មោះ Kingsley Russell។ គ្រួសារ Russell ប្រតិបត្តិការតាក់ស៊ី និងសេវាកម្មសណ្ឋាគារនៅជិតតំបន់ដែលយន្តហោះរបស់ Aaliyah ធ្លាក់។ យោងតាមលោក Russell ភ្លាមៗបន្ទាប់ពីការស្លាប់របស់ Kobe Bryant ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ គាត់បានបង្កើតវីដេអូមួយនៅលើ YouTube ប៉ុន្តែក្រោយមកបានលុបវាចោល។ នៅក្នុងវីដេអូនេះ Russell រៀបរាប់ពីអារម្មណ៍រំភើបរបស់គាត់នៅពេលអានរឿង Kobe Bryant ដែលរំឭកគាត់ពីថ្ងៃដែលគាត់ឃើញ Aaliyah ត្រូវបានគេដាក់នៅលើយន្តហោះស្លាប់ ខណៈពេលដែលនាងកំពុងដេក។ Russell បាននិយាយថា វាហាក់ដូចជា Aaliyah បានដាច់ខ្យល់ស្លាប់ភ្លាមៗ បន្ទាប់ពីបានលេបថ្នាំមួយគ្រាប់ ដែលសមាជិកម្នាក់នៃក្រុមផ្តល់ឲ្យនាង។
អ្វីដែលធ្វើឲ្យ Russell យល់ច្រលំនោះគឺថា ប៉ុន្មាននាទីមុនពេលឡើងយន្តហោះ Aaliyah ហាក់ដូចជាជំទាស់យ៉ាងខ្លាំង ដោយបដិសេធមិនឡើងយន្តហោះនោះ។ លោក Russell បាននិយាយថា សំឡេងយន្តហោះបុកដី គឺជាអ្វីដែលគាត់មិនអាចបំភ្លេចបាន។
ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបញ្ចាក់ថា ទីភ្នាក់ងារស៊ើបអង្កេតក៏ចង់បញ្ចេញភស្តុតាងដែលថា R. Kelly បានរំលោភបំពានផ្លូវភេទតារាចម្រៀងស្រី Aaliyah ដែលត្រូវបានបង្ខំឲ្យរៀបការជាមួយនាងនៅពេលនាងមានអាយុ ១៥ ឆ្នាំ។
យោងតាមភស្តុតាងមួយចំនួនបានបញ្ចាក់ថា Kelly បានល្បួង Aaliyah នៅពេលនាងមានអាយុប្រហែល ១៣ឆ្នាំ។ បន្ទាប់ពីដឹងថានាងមានផ្ទៃពោះនៅអាយុ ១៥ ឆ្នាំ R. Kelly បានទិញអត្តសញ្ញាណប័ណ្ណក្លែងក្លាយតម្លៃ ៥០០ ដុល្លារដើម្បីអបអរអាពាហ៍ពិពាហ៍ ហើយអាពាហ៍ពិពាហ៍នេះគឺជា ការបំផុសគំនិតសម្រាប់ R. Kelly ក្នុងការនិពន្ធអាល់ប៊ុមមួយដែលមានឈ្មោះថា អាយុគ្រាន់តែជាតួរលេខ។
ចៅក្រមតុលាការសហព័ន្ធអាមេរិក បានបញ្ជាក់ថា តារាស្រីវ័យក្មេងរូបនេះ ប្រហែលជាត្រូវបានបង្ខំឲ្យទទួលយកពិធីមង្គលការ បន្ទាប់មកត្រូវបានគំរាមកំហែង ដូច្នេះនាងមិនមានភាពក្លាហានក្នុងការប្រកាសប្រាប់ភ្នាក់ងារអនុវត្តច្បាប់នោះទេ។ ករណីនេះត្រូវបានបំភ្លេចចោលភ្លាមៗ ដោយសារតែ Aaliyah បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់យន្តហោះក្នុងឆ្នាំ ២០០១។ ក្នុងអំឡុងពេលសវនាការនៅខែកញ្ញា ឆ្នាំ ២០២១ លោក R. Kelly ត្រូវបានកាត់ទោសពីឧក្រិដ្ឋកម្មចំនួន ៩ រួមមាន៖ ការជំរិតទារប្រាក់, ការជួញដូរផ្លូវភេទ, ការបំពានផ្លូវភេទកុមា,រ ការចាប់ពង្រត់, ការស៊ីសំណូក។ ត្រឹមខែមិថុនា ឆ្នាំ២០២២ បុរសដ៏មានអំណាចនេះបានទទួលពន្ធនាគារ ៣០ ឆ្នាំជាផ្លូវការ។ ការកាត់ទោសពីបទទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរបស់គាត់អស់ជាច្រើនទសវត្សរ៍ ដើម្បីទាក់ទាញស្ត្រី និងក្មេងស្រីមិនទាន់គ្រប់អាយុឲ្យរួមភេទ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-1993-1024x576.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក