Connect with us

ជីវិតកម្សាន្ដ

ព្រោះធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាក ទើបមាស នីតា បំផុសការធ្វើបុណ្យជួយអ្នកខ្វះខាត ទោះតិចឬច្រើន

បានផុស

នៅ

ដោយធ្លាប់ឆ្លងកាត់ការលំបាកជាកូនកំព្រាឪពុក និងមានម្តាយជាអ្នកបោសសំរាមតាមថ្នល់ អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក និងជាតារាចម្រៀងកញ្ញា មាស នីតា បានបំផុសដល់សាធារណជនពីការធ្វើបុណ្យជួយដល់អ្នកខ្វះខាតជាងខ្លួន ទោះតិចឬច្រើនអាស្រ័យទៅតាមលទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា មាស នីតាធ្លាប់បានផ្តល់សម្ភាសប្រាប់កម្ពុជាថ្មីថា មុនពេលដែលជីវិតខ្លួនឈានដល់ចំណុចនេះ គឺធ្លាប់បានឆ្លងកាត់ការលំបាកជាច្រើនដោយខ្លួនកំព្រាឪពុកតាំងពីក្មេង ពោលគឺរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ និងបងប្រុស ដែលពួកគាត់ប្រកបរបរដើរបោសសំរាមយ៉ាងលំបាក កាលពេលដែលកញ្ញានៅកុមារភាព។ ប៉ុន្តែអ្វីដែលបានមកពេលនេះ គឺកើតចេញពីការខិតខំដើម្បីបើកផ្លូវសម្រាប់ខ្លួនឯងនិងគ្រួសារ។

មិនភ្លេចពីអតីតកាលរបស់ខ្លួននៅគ្រាកម្សត់ មាស នីតា មុននេះ បានបង្ហាញសកម្មភាព តាមរយ:ការចែករំលែក​ក្តី​ស្រលាញ់​ជូនដូនចាស់ម្នាក់ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ។ មាស នីតា បាននិយាយថា ការធ្វេីបុណ្យធ្វេីទាន មិនមែនទាល់តែទៅវត្តទេ គ្រាន់តែមានទឹកចិត្តនឹងអាណិតនឹងធ្វេីទៅតាមលទ្ធភាពបន្តិចបន្តូចឬច្រេីនគឺបានបុណ្យហេីយ។

តារាចម្រៀងវ័យក្មេងរូបនេះបានបន្ថែមថា “ខ្ញុំមិនមែនជាអ្នកមានមកពីណាទេ តែខ្ញុំអាចជួយទៅតាមអ្វីដែលខ្ញុំអាចធ្វេីទៅបាន ពេលខ្ញុំឃេីញលោកយាយខ្ញុំនឹកស្រណោះដល់យាយខ្ញុំណាស់ ពេលចៅបានធូរដៃជេីងគឺ លោកយាយក៏ទៅចោលចៅបាត់”។ សកម្មភាពនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរចំពោះទឹកចិត្តរបស់កញ្ញា មាស នីតា ផងដែរ។

តារាចម្រៀងកញ្ញាមាស នីតា ដែលកន្លងមកល្បីតាមរយ:ការ Cover (ច្រៀងឡើងវិញ) បទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” កត់សម្គាល់ឃើញថាបច្ចុប្បន្នទីផ្សាសិល្ប:របស់កញ្ញា ហាក់កំពុងទទួលបានការគាំទ្រគួរកត់សម្គាល់ក្នុងស្រទាប់មិត្តយុវវ័យ។ នេះអាចចាត់ទុកថាជាជោគជ័យមួយកម្រិតថែមទៀត សម្រាប់អាជីពសិល្ប:សព្វថ្ងៃរបស់ស្រីស្អាត មាស នីតា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម