Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ថា សំណាង! ដូចមានអ្វីម្យ៉ាងមកជួយបាំង កុំអីគេចមិនផុតពីផ្លៃដាវ

បានផុស

នៅ

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីឲ្យដឹងពីហេតុការណ៍កាលពីប៉ុន្មានមុនថា ខ្លួនពិតជាសំណាងដែលអាចគេចផុត ពីគ្រោះថ្នាក់ពេលកំពុងហាត់ក្បាច់គុនស្នៀតដាវ ខណ:ដែលភ្នាត់ស្នៀតរបូតផ្លៃដាវសំដៅមករកខ្លួន។

កញ្ញា ពេជ្រ ចរណៃ ថា “ថ្ងៃនោះខ្ញុំសំណាងណាស់ កុំអីបើមិនចុងក្បាលក៏ត្រូវខ្នងដែរ ព្រោះរាល់ដងពេលខ្ញុំនៅខាងមុខពួកគាត់ពេលធ្វើក្បាច់ឲ្យមើល ភាគច្រើនគឺខ្ញុំបែរខ្នងអ៊ីងចឹងពេលហ្នឹងបើខ្ញុំបែរខ្នងមែនមិនត្រូវបញ្ជ្រាស់ជាមួយពួកគាត់ទេគឺត្រូវស្របទិសជាមួយពួកគាត់ អ៊ីចឹងបើសិនជាស្របគ្នាខ្ញុំប្រហែលត្រូវមួយផ្លៃដាវនេះតែម្តង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ ចរណៃបាននិយាយទៀតថា ដូចមានអ្វីម្យ៉ាងថែរក្សាទើបបានជាផ្លៃដាវខ្វៀងបញ្ឆិតទៅម្ខាងទើបនាងចៀសផុតពីគ្រោះថ្នាក់ថ្ងៃនោះ។ នាងថា កន្លងមកខ្លួនកម្ររបង្ហាត់ទល់មុខបែបនេះណាស់ ព្រោះពេលខ្លះនាំឲ្យពួកគាត់ពិបាកក្នុងការមើលឬហាត់តាម។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងស្រៀវខ្លួនគ្រប់ៗគ្នា បន្ទាប់ទស្សនាវីដេអូនៃការហាត់គុនដាវពីសំណាក់តារាសម្តែងនិងជាគ្រូគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ ដែលមានកាភ្លាត់ស្នៀតរបូតផ្លែដាវចេញពីដង ប៊ិះបង្កគ្រោះថ្នាក់ពេលកំពុងហ្វឹកហាត់។

បើតាមរយ:វីដេអូជិតមួយនាទីដែលត្រូវបានចែករំលែ កនៅលើបណ្តាញសង្គមគឺគេឃើញតារាស្រី ពេជ្រ ចរ ណៃ ដែលជាគ្រូបានបញ្ចេញក្បាច់នៃកាហាត់រៀនស្នាតផ្លែដាវ (ដាវពិត)ជាមួយក្រុមការងារដោយមានភាពស្វាហាប់ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះស្រាប់តែពេលកំពុងហាត់ក៏របូតផ្លែដាវចេញពីដង សំដៅមកក្បែរនាងតែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់។

ជឿជាក់ថា អ្នកគាំទ្រប្រាកដជាស្គាល់ហើយថាក្រៅពីអាជីពជាអ្នកសម្តែង ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោដ៏ល្បីឈ្មោះម្នាក់ដែរ និងតែចូលរួមបង្ហាញស្នាដៃក្នុងកម្មវិធីធំៗមួយចំនួនទាំងក្នុងនិងក្រៅប្រទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃនេះ កញ្ញា ពេជ្រ ចរណៃ ក៏បានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៥ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៦ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម