ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ
តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធបានចេញមុខធ្វើការអំពាវនាវ និង បំផុសដល់ប្រជាពលរដ្ឋខ្មែរពិសេសយុវជនខ្មែរទាំងអស់ត្រូវរួមគ្នាគាំទ្រលើកតម្កើងគាំទ្រនូវវិស័យបុរាណខ្មែរឲ្យបានច្រើនកុះករ ព្រោះនេះជាពេលវេលាដែលត្រូវបង្ហាញដល់ពិភពលោក។

ការលើកឡើងខាងលើ ពីសំណាក់តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានធ្វើឡើងបន្ទាប់ពីលោកបានសង្កេតឃើញថាមកទល់នាពេលនេនេហាក់មិនទាន់ឃើញមហាជន ឬយុវជនខ្មែរជំនាន់ក្រោយមានការផុសផុលក្នុងការចូលរួមគាំទ្រនិងផ្សព្វផ្សាយពីមហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលនឹងរៀបចំសម្តែងចាប់ពីថ្ងៃទី២៨ ខែកញ្ញា និងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤នេះ។

ទន្ទឹមគ្នាជានេះដែរ លោកណុប បាយ៉ារិទ្ធ ក៏បានធ្វើការស៊ែរបន្តចែករំលែករវាងកិច្ចសម្ភាសន៍មួយពីសំ ណាក់តារាសម្តែង ពេជ្រ ចរណៃ ជាមួយសារព័ត៌មាន អំពីក្តីកង្វល់លើវិស័យសិល្ប:បុរាណខ្មែរបែបនេះ ថាសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរកូនខ្មែរជំនាន់ក្រោ យជួបគាំទ្រ លើកតំកើងដោយការជួយទិញសំបុត្រចូ លរួមទស្សនាអោយបានច្រើនកុះករ។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងទៀតថា នេះជាពេលវេលាដែលយើងត្រូវបង្ហាញឲ្យប្រទេសជិតខាងនិងពិភពលោកបានឃើញថា យើងស្រ លាញ់យើងថែរក្សាយើងការពារ។ ជាការពិតការលើក ឡើងរបស់លោក ណុប បាយ៉ារិទ្ធ ដោយសង្កេតឃើញថាយុវជនខ្មែរបច្ចុប្បន្នហាក់មិនសូវមានការអើពើរឬស្រាក់ដៃគ្នាក្នុងការចូលរួមលើកស្ទួលសិល្ប:បុរាណខ្មែរទេ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក