Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ឆ្លើយតប ក្រោយការលើកឡើងថារៀបចំកម្មវិធីសម្តែងសិល្ប:បុរាណខ្មែរ ចំរដូវបុណ្យភ្ជុំ

បានផុស

នៅ

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់មានការបញ្ចេញមតិមួយចំនួនពីសំណាក់មហាជនថា មូលហេតុដែលមិនសូវមានការផុសផុលទៅទិញសំបុត្រចូលទស្សនា ការសម្តែងមហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង​ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» គឺដោយសារតែធ្វើចំឱកាសនៃរដូវបុណ្យភ្ជុំ ។

ត្រង់ចំណុចនេះ ចរណៃ បានលើកឡើង ២ចំណុចឱ្យអ្នកបញ្ចេញមតិពិចារណាដែរថា “ការសម្តែងនៅថ្ងៃ២៨-២៩ កញ្ញា តែភ្នំធំគឺនៅថ្ងៃ ១.២.៣ កញ្ញា” និងបានចោទសួរថា “សិល្បករសិល្បការិនី លោកគ្រូអ្នកគ្រូ រួមទាំងក្រុមការងារទាំងអស់ ជាង២០០នាក់ មិនមានស្រុកកំណើតដែលត្រូវទៅទេមែនទេ?”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ កាលពីថ្ងៃម្សិលមិញបានផ្តល់កិច្ចសម្ភាសន៍ តាមរយ:សារព័ត៌មានកម្ពុជាថ្មីដោយនាងបានបង្ហាញក្តីកង្វល់ និងការព្រួយចិត្តខណ:ដែលកម្មវិធីសិល្ប:បុរាណខ្មែរ ហាក់មិនសូវមានការចូលរួមគាំទ្រច្រើនពីសំណាក់មជ្ឈដ្ឋានមហាជនពិសេសយុវវ័យតែម្តង។

ហេតុផលនេះ ទើបនាងអំពាវនាវដោយទទូចសូមឲ្យកូនខ្មែរទាំងអស់ ស្រាក់ដៃគ្នាចូលរួមលើកស្ទួយវប្បធម៌សិល្ប:បុរាណខ្មែរតាមរយ:ការទិញសំបុត្រចូលរួមទស្សនាផ្សព្វវផ្សាយ​ពី​មហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង​ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​ ដែល​នឹង​រៀបចំ​សម្តែង​ចាប់ពីថ្ងៃទី ២៨ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ទោះបីជាយ៉ាងណាបន្ទាប់ការលើកឡើងជាកង្វល់របស់តារាស្រី ពេជ្រ ចរណៃ គេឃើញមានការបញ្ជេញមតិជាច្រើនពីមហាជន ដោយក្នុងនោះមានទាំងការគាំទ្រ និងចំណែកខ្លះទៀតបានលើកមូលហេតុថា មកពីរៀបចំកម្មវិធីសម្តែងខុសពេលពោលគឺធ្វើចំរដូវភ្ជុំទើបមិនសូវមានអ្នកទិញសំបុត្រទស្សនាទៅវិញ ជាហេតុធ្វើឱ្យកញ្ញាចេញមុខមកឆ្លើយតបម្តងទៀត។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលកំពុងលេចធ្លោតាមរយ:ក្បាច់គុនល្បុក្កតោខ្មែរបានបន្ថែមថាត្រង់នេះ សរបញ្ជាក់អោយឃើញថាតម្លៃនៃសិល្បៈវប្បធម៌ខ្មែរ មានតម្លៃនៅកម្រិតណា..កូនខ្មែរគ្រប់រូបគឺមានតួរនាទីថែរក្សាលើកស្ទួយផ្សព្វផ្សាយនៅសិល្ប:វប្បធម៌ខ្មែរ ៕ អត្ថបទ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម