ជីវិតកម្សាន្ដ
ពេជ្រ សោភា បំផុសចូលរួមគាំទ្រមហោស្រពសិល្បៈបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី ៧»
មិនខុសពីតារាចម្រៀងប្រុសរួមផលិតកម្មជាមួយគ្នាលោក ណុប បាយ៉ារិទ្ធ នោះទេ តារាចម្រៀងអ្នក នាង ពេជ្រ សោភា បានចេញសារបំផុស និងអំពាវឲ្យមហាជន ពិសេសយុវជនដែលជាកូនខ្មែរ នាំគ្នាចូលរួមគាំទ្រដោយទិញសំបុត្រចូលទស្សនាមហោស្រពសិល្បៈបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី ៧» ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។

ចំពោះការអំពាវនាវពីសំណាក់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ពេលនេះ គឺជាការលើកទឹកចិត្ត និងដាស់ស្មារតីដល់មហាជនខ្មែរ ឲ្យងាកមកគាំទ្រនូវសិល្បៈបុរាណខ្មែរ ដើម្បីពញ្ញាក់ពីស្មារតីសាមគ្គីបង្ហាញទៅកាន់ប្រទេសជិតខាង និងពិភពលោក បានឃើញតម្លៃ នៃការចូលរួមលើកស្ទួយសិល្បៈបុរាណខ្មែរ។
អ្នកនាង ពេជ្រ សោភា ក្នុងនាមតារាល្បីឈ្មោះលំដាប់ប្រទេសមួយរូប បានលើកឡើងថា “កុំភ្លេចចូលរួមគាំទ្រកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង”ព្រះបាទជ័យវរ្ម័នទី ៧ នៅមហោស្រពកោះពេជ្រ នាថ្ងៃទី ២៨ -២៩ ខែកញ្ញា នេះ ទាំងអស់គ្នា”។

កត់សម្គាល់ឃើញថា មកទល់ពេលនេះ មានតារាប្រុស-ស្រីច្រើនដួង បាននាំគ្នាចេញសារអំពាវនាវដោយទទូចសូមឲ្យកូនខ្មែរទាំងអស់ ស្រាក់ដៃគ្នាក្នុងការចូលរួមលើកស្ទួយវប្បធម៌សិល្បៈបុរាណខ្មែរតាមរយៈការទិញសំបុត្រចូលរួមទស្សនា គាំទ្រមហោស្រពសិល្បៈបុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី ៧» ដែលនឹងរៀបចំសម្តែងចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ