ជីវិតកម្សាន្ដ
សង្ស័យថា តារាម៉ូដែល Naomi កិបកេងលុយសប្បុរស ស្របពេលរឿងអាស្រូវដើរធ្វើបាបគេធ្លាយជាថ្មី
ប៉ុន្មានម៉ោងថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថា តារាម៉ូដែល Naomi Campbell ត្រូវហាមឃាត់មិនឲ្យធ្វើជាអ្នកផ្តល់ជំនួយសប្បុរសធម៌ក្នុងប្រទេសអង់គ្លេស និងវេលស៍ រយៈពេល៥ឆ្នាំខាងមុខ។ ហេតុផលដែលបានផ្តល់ឲ្យនោះគឺថាសកម្មភាពសប្បុរសធម៌ម៉ូដសម្រាប់ការសង្គ្រោះដើម្បីកាត់បន្ថយភាពក្រីក្រដែលនាងបានបង្កើតឡើង ត្រូវគេរកឃើញថាមានករណីជាច្រើននៃការរំលោភឬការគ្រប់គ្រងមិនល្អ ។
យោងតាមទិន្នន័យដែលបានចេញផ្សាយ មានតែប្រហែល ៨.៥% នៃការចំណាយសរុបរបស់អង្គការបានទៅជំនួយសប្បុរសធម៌ក្នុងរយៈពេល ៦ឆ្នាំចាប់ពីឆ្នាំ ២០១៦។ ប្រាក់បន្ថែមរាប់ពាន់ផោនត្រូវបានគេរកឃើញថា មូលនិធិសប្បុរសធម៌នេះត្រូវបានគេប្រើប្រាស់សម្រាប់ចំណាយសម្រាប់រមណីយដ្ឋានប្រណីតរបស់ Naomi Campell នៅទីក្រុង កានប្រទេសបារាំង និងការព្យាបាលដោយស្ប៉ា ថ្នាំជក់។
ពាក្យចចាមអារ៉ាមអំពីការលួចលុយសប្បុរសធម៌បានផ្ទុះឡើងបណ្តាលឲ្យឈ្មោះរបស់តារាម៉ូដែលវ័យ៥៤ឆ្នាំ ក្លាយជាពាក្យគន្លឹះដែលត្រូវបានស្វែងរកពេញវេទិកាបណ្តាញសង្គម។ Naomi ជារឿយៗត្រូវបានគេហៅថា ខ្លាខ្មៅនៃឧស្សាហកម្មម៉ូដ ។ នាងគឺជាតារាម៉ូដែលស្បែកខ្មៅដែលត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃឧស្សាហកម្មម៉ូដពិភពលោក។

ក្នុងអំឡុងពេលអាជីពសិល្បៈរបស់នាងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីចំនួន៥០០ដង។ នាងក៏ជាតារាម៉ូដែលស្បែកខ្មៅដំបូងគេដែលបង្ហាញខ្លួននៅលើទំព័រមុខនៃទស្សនាវដ្ដីល្បីៗដូចជា Time និង Vogue ក្នុងប្រទេសអង់គ្លេស-បារាំង-រុស្ស៊ី។ ទោះបីជាអាជីពរបស់នាងរីកចម្រើនក៏ដោយ Naomi ក៏ត្រូវបានហ៊ុំព័ទ្ធដោយភាពចម្រូងចម្រាសផងដែរ។ នាងធ្លាប់ត្រូវបានស្ថាបនិកក្រុមហ៊ុនបង្ហាញម៉ូដដ៏ល្បីមួយរូបនេះរិះគន់ជាបន្តបន្ទាប់ ជាមួយនឹងពាក្យគំរោះគំរើយដូចជា ការបោកប្រាស់, ឈ្លើយនិងមិនទទួលខុសត្រូវ។
មិនត្រឹមតែប៉ុណ្ណឹងទេ ឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពម៉ូដ ក៏បានសម្តែងដោយត្រង់ៗនូវការភ័យខ្លាចក្នុងការធ្វើការជាមួយតារាម៉ូដែលរូបនេះដែរ ។ នាងជឿថា រាល់ពេលដែលនាងសហការជាមួយកំពូលតារាស្រីគឺជា សុបិនអាក្រក់។
Naomi Campell ត្រូវបានគេចោទប្រកាន់ថាមកយឺតជានិច្ច ប៉ុន្តែមិនបានសុំទោសផងដែរ។ នាងតែងតែធ្វើរឿងទាមទារជាបន្តបន្ទាប់ ដោយមិនព្រមថតរូបជាមួយតារាម៉ូដែលផ្សេង។ ក្នុងឆ្នាំ ១៩៩២ ប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលនាងបានស្នើសុំអ្នករចនា Karl Lagerfeld ឲ្យបណ្តេញ Tyra Banks ដោយសារតែរំខានដល់នាង។ គេដឹងថា Tyra Banks ក៏ជាតារាម៉ូដែលស្បែកខ្មៅដ៏មានឥទ្ធិពលបំផុតមួយរូប ដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយ Naomi Campbell ។
ក្នុងរយៈពេល១១ ឆ្នាំ (ពីឆ្នាំ ១៩៩៨ដល់ឆ្នាំ ២០០៩) Naomi ត្រូវបានចោទប្រកាន់ពីបទហិង្សាលើអ្នកដទៃចំនួន ១១ ដង។ ជាមធ្យម តារាម៉ូដែលស្រីទទួលបានសំឡេងរំខាននេះម្ដងក្នុងមួយឆ្នាំ។ មនុស្សដែលត្រូវបានប៉ះដោយ Naomi Campbell រួមមានអ្នកគ្រប់គ្រង, អ្នកយាមផ្ទះ បន្ទាប់ពីឧប្បត្តិហេតុទាំងនេះនាងត្រូវតែទទួលបានសំណងគ្រប់គ្រាន់ នាងថែមទាំងត្រូវបានបង្ខំឲ្យធ្វើសេវាកម្មសហគមន៍ទៀតផង។
រឿងអាស្រូវដ៏ធំបំផុតនៅក្នុងអាជីពរបស់ Naomi Campbell គឺការញៀនស្រា និងសារធាតុរំញោច ដែលបង្ខំនាងឲ្យទៅសម្រាកព្យាបាលរយៈពេល ៥ ឆ្នាំ។ យ៉ាងណា ទាក់ទងនឹងពាក្យចចាមអារ៉ាមលួចទ្រព្យសម្បត្តិសប្បុរសធម៌ថ្មីៗនេះ ភាគីរបស់ Naomi បានបដិសេធ។ តំណាងសកម្មភាពសប្បុរសធម៌របស់តារាម៉ូដែលរូបនេះបានឲ្យដឹងថា ការចំណាយលើសណ្ឋាគារគឺឧបត្ថម្ភទាំងស្រុង។ ប៉ុន្តែបុគ្គលនេះមិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ